Category: ប្រវត្តិសាស្រ្ត

ល្បិចយួនដែលឈ្លានពានខ្មែរដំបូងគឺផ្ដើមពីពាក្យថា «មិត្តភាព»

មុនឈ្លានពានខ្មែរ យួនមានទំនាក់ទំនងមិត្តភាពជាមួយខ្មែរសិន នៅឆ្នាំ ១៦២២ ជនជាតិយួនបាន ចូលមករស់នៅលើដីខ្មែរដំបូងបង្អស់តាមរយៈស្តេចជ័យជេដ្ឋាទី២ ដែលបាន មហេសី ជាបុត្រីយួន ។ យួនមកដំបូង ជាមន្ត្រីទារពន្ធ ( ភូ – Phu ) ពិសេស នៅ វាលដូននៃ និងព្រៃនគរ។ នេះជាហេតុ នាំឲ្យមន្ត្រីយួនទាំងនោះបានលេសនាំប្រពន្ធកូនសាច់ញាតិ មករស់នៅលើទឹកដីខ្មែរ បន្ថែមទៀតហើយ ជាការផ្សារភ្ជាប់ដីខ្មែរទៅនិងដីយួនដំបូងផងដែរ ។ ឯការឈ្លានពានដោយ ផ្លូវកងទ័ពលើកដំបូង គឺនៅឆ្នាំ ១៦៥៨ដោយយកលេស ថា ខ្មែរឈ្លានពានព្រំដែនវាទាំងខ្មែរ និងយួន មិនទាន់មានព្រំដែនច្បាស់លាស់ផង ។ ចាប់ពីពេលនោះមកការឈ្លានពាន លេបទឹកដីខ្មែរ កើតមានឥតឈប់ឈរ ( ម៉ក់ ភឿន )។ នៅឆ្នាំ ១៨២០ យួនឈ្លានពានម្តងទៀត ក្នុងទ្រង់ទ្រាយធំ ដោយស្តេចយ៉ាឡុង ឈ្មោះដើម ង្វៀងអាន ។ កាលនោះដីខេត្តព្រះត្រពាំងនៅតែជាដីខ្មែរនៅឡើយ ហើយស្តេចយួនយ៉ាឡុងនេះហើយដែលកាត់ក្បាលតា សឺន គុយ

ប្រវត្តិសាស្រ្តពិត កាលកំពប់តែអុង យួនយកខ្មែរកប់ទាំងរស់ជាមុំបី ដាំតែអុងរហូតដល់ស្លាប់

នៅគ.ស ១៨១៥ អ្នកម្នាងក្រចាប់ មានបុត្រីនាមអង្គម៉ី។ នៅឆ្នាំដដែល ស្ដេចយួនទ្រង់ចាត់អោយសង់បន្ទាយនៅមាត់ជ្រូក និងជីកព្រែកពីរនៅក្នុងទឹកដីកម្ពុជាក្រោម៖ – ព្រែកមួយហៅថា ព្រែកវិញតេ មានប្រវែង ៥៣គ.ម ត្រូវតភ្ជាប់ពីមាត់ជ្រូកទៅនឹងសមុទ្រនៅតំបន់ពាម។ – ព្រែកមួយទៀត ហៅថា វិញអាន ប្រវែង ១៤គ.ម ទទឹង២៤ម តភ្ជាប់ទន្លេធំនឹងទន្លេបាសាក់។ រាជពង្សាវតារខ្មែរបានបញ្ជាក់ថា ក្នុងការជីកព្រែកទាំងពីរខាងលើនេះ ប្រជារាស្រ្ដខ្មែរត្រូវគេកែនទៅ ហើយត្រូវយួនធ្វើបាបគ្មានត្រាប្រណីដល់តិចតួចសោះឡើយ។ រឿងកំពប់តែអុង ដែលយួនវាយកខ្មែរកប់ទាំងរស់យកក្បាល ធ្វើជើងក្រានដាំតែ បានកើតឡើងនៅសម័យនោះអែង។ ឯកសារខ្មែរមួយទៀតបានសរសេរទាក់ទងនឹងរឿងនេះដែរថា ក្ដីលំបាកវេទនារបស់ខ្មែរ ជាគូលីកំណែននេះប្រៀបបាននឹងឋាននរក។ មួយថ្ងៃៗ ធ្វើការតាំងពីព្រលឹមទល់ព្រលប់ អិតមានសំរាកឡើយ ទឹកសំរាប់ផឹកមានក្លិនលាមក បាយស៊ីទៅហើមពោះ បណ្ដាលអោយកើតរោគ យួនវាយសំពងថែមទៀត ដោយចោទថាខ្មែរខ្ជិល ខ្មែរធ្វើពុត ខ្មែរយឺត។ នៅពេលដែលយួនបើកទឹកបង្ហូរចូលព្រែក យួនអិតប្រាប់ខ្មែរទេ បណ្ដាលអោយកម្មករកំណែនខ្មែរ ដែលរត់មិនទាន់លិចលង់ក្នុងព្រែកស្លាប់ជាច្រើន។ ចំពោះអំពើព្រៃផ្សៃ អមនុស្សធម៌របស់យួន ព្រះអង្គចន្ទអិតបានតវ៉ាឡើយ មានតែមន្រ្ដីម្នាក់បានចេញមុខការពារ។ យួនដឹងក៏ចាប់មន្រ្ដីនោះទៅសំលាប់ចោល។ ក្រៅពីកែនខ្មែរអោយទៅជីកព្រែក យួននៅបានបង្ខំខ្មែរអោយកាប់ព្រៃឈើ អោយគេថែមទៀត។ ដំបូងគេប្រើគោក្របីរទេះសំរាប់អូសឈើ

យោងតាមសិលាចារឹក យួនមានឥទ្ធិពលខ្លាំងឡើងវិញ នៅស.វទី១៨ និងទី១៩

ព្រះបាទឧទ័យរាជា អង្គចន្ទ ១៨០៦ – ១៨៣៤ នៅខែសីហា គ.ស. ១៨០៦ ព្រះអង្គចន្ទដែលមានព្រះជន្មទើបបាន១៥វស្សា បានអភិសេកនៅក្រុងបាងកក ដោយមានព្រះនាមសំរាប់រាជថា ព្រះបាទសម្ដេចព្រះឧទ័យរាជាធិបតីព្រះស្រីសុរិយោពណ៌។ រួចហើយព្រះអង្គទ្រង់យាងត្រលប់មកសោយរាជ្យនៅក្រុងឧដុង្គវិញ។ បីខែក្រោយមកចៅពញាអភ័យធីបែសបែន បានយកកូនស្រីឈ្មោះទេពមកថ្វាយជាម្នាង បន្ទាប់មកព្រះឧទ័យរាជាទ្រង់នាំគ្រឿងបណ្ណាការទៅថ្វាយស្ដេចសៀម សុំយាងក្សត្រត្រីខ្លះមកវិញ។ ស្ដេចសៀមអោយតែព្រះមាតា និងបុត្រីអង្គពៅត្រលប់មកវិញ (១៨០៧)។ នៅគ.ស. ១៨០៩ អ្នកម្នាងទេពប្រសូត្របុត្រីនាមអង្គប៉ែន។ នៅឆ្នាំដដែលព្រះចៅសៀមសោយទីវង្គត ហើយព្រះរាជបុត្រច្បងឡើងសោយរាជ្យស្នង។ ឯចៅពញាអភ័យធិបែស បែន ក៏ទទួលមរណភាពដំណាលគ្នានោះដែរ។ កូនលោកគឺ ឧកញ៉ាវិបុលរាជបែន ត្រូវបានព្រះចៅសៀមតែងតាំងអោយកាន់តំណែងជាជំនួសឳពុកលោក។ ព្រះអង្គចន្ទ ទ្រង់បានចាត់អោយព្រះអនុជ និង មន្រ្ដីខ្លះទៅចូលរួមក្នុងពិធីបុណ្យសពស្ដេចសៀម។ ព្រះចៅសៀមដែលស្នងរាជស្នងបិតា ទ្រង់សព្វព្រះទ័យតាំងព្រះអង្គស្ងួនជាឧភយោរាជ និង តាំងព្រះអង្គអិម ជាឧបរាជ។ ក្រោយមកវិវាទបានកើតឡើងរវាងព្រះអង្គចន្ទ និង ព្រះអនុជជាឧភយោរាជ។ បុព្វហេតុទំនងជាបណ្ដាលមកពី ស្ដេចសៀមពុំបានសួរយោបល់ព្រះអង្គក្នុងការតែងតាំងនេះ។ ព្រះឧភយោរាជ និង គ្រួសារទ្រង់បានភៀសខ្លួនទៅនៅពោធិសាត់។ ព្រះរាជាទ្រង់បានសូមសម្ដេចព្រះសង្ឃរាជ និងចាត់មន្រ្ដីអោយសូមយាងមកវិញ តែឥតប្រយោជន៍។ ដោយហេតុខ្លាចក្រែងមានចំបាំងគ្នាអែងក្នុងស្រុកកើតឡើង ព្រះអង្គក៏ទ្រង់អោយទៅសុំទ័ពយួនមកបង្ការ។ ទ័ពយួននេះបានមកហើយទៅបោះនៅត្រង់កោះចិន។ ប្រហែលជាចាប់ពេលនោះ

តោះទៅមើល រូបថតវីរនារីវៀតម៉ិញទាំង ២៧ សន្លឹកក្នុងសង្គ្រាមវៀតណាមបន្ដិចមើល៍

រូបថតដែលត្រូវបានថតបាន ២៧ សន្លឹកត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមវីដេអូដ៏ធំ គឺ YouTube ដែលមានអ្នកទស្សនារាប់សែននាក់ និងបានទទួលស្គាល់ស្រីវៀតណាម ជាមនុស្សស្រីដែលហ៊ានលើកដៃកាន់អាវុធ និងតតាំងសត្រូវមិនខ្លាចក្ដីស្លាប់ តែត្រូវបានផ្ដល់ឲ្យវៀតណាមវិញ នូវភាពជោគជ័យដ៏ធំធេងសម្រាប់ប្រទេសខ្លួន ។ រូបថត ២៧ សន្លឹកបានធ្វើឲ្យពិភពលោកមានការស្ញាប់ស្ញែងនឹងការលះបង់ ក៏ដូចជាការតស៊ូរបស់ស្រ្តីវៀតណាមនៅក្នុងសង្គ្រាមវៀតណាម ជាច្រើនឆ្នាំ ដែលក្នុងសង្គ្រាមនោះ ស្រីវៀតណាមបានដើរតួជាតួនាទីដ៏សំខាន់ជាច្រើន ដែលរួមមានទាហាន អ្នកមើលសភាពការ អ្នកបន្លំខ្លួនជាដើម ដែលជាមូលហេតុដ៏ធំនៃការឈ្នះសង្គ្រាមនៅវៀតណាម និងដណ្ដើមទីតាំងឈរជើងមួយចំនួនទៀត ដោយមិនចាំបាច់ចំណាយកម្លាំងច្រើន ដូចជាសម័យបារាំង សម័យសង្គ្រាមជាមួយអាមេរិក ។ល។ សូមទស្សនារូបភាពដូចខាងក្រោមនេះ ៖ ប្រភព ៖ YouTube

ខ្មែរគួរអាន! ផ្នែកមួយនៃរឿងក្រោយឆាក នៃកិច្ចចរចារសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ (លម្អិត)

ដោយសារតែការស្រាវជ្រាវ នៅមានកម្រិត និងមិនទទួលបានព័ត៌មានទូលាយនៅក្នុងប្រទេសកម្ពុជា ក្រុមយើងខ្ញុំសូមលើកយកការបកស្រាយរបស់អ្នកស្រាវជ្រាវម្នាក់ ដែលបានបង្កើត Blog ដើម្បីសរសេររឿងរ៉ាវប្រវត្តិសាស្រ្តមួយចំនួន ដែលនាពេលនេះគឺនិយាយអំពី ផ្នែកមួយនៃរឿងក្រោយឆាកនៃកិច្ចចរចារសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលមានរឿងដូចខាងក្រោម ៖ ស្ទើរគ្រប់ពេលដែលកម្ពុជាមានបញ្ហានយោបាយក្នុងស្រុក គេតែងឮអ្នកនយោបាយទាំងលើឆាក ទាំងក្រៅឆាក និងអ្នកនយោបាយកណ្តុរកន្លាត អ្នកវិភាគឱយបក្សនយោបាយពាក់ផ្លាកឯករាជ្យ លើកយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣ ឆ្នាំ១៩៩១មកនិយាយ។ ភាគីខ្លះអះអាងថាអ្នកនេះ ឬអ្នកនោះជាស្ថាបនិកកិច្ចព្រមព្រៀងនេះ ខ្លះទៀតបានបកស្រាយថាវាហួសសម័យ វាស្លាប់បាត់ទៅហើយ រីឯខ្លះទៀតក៏ថាវានៅតែនៅជាធរមានទេ ម្ចាស់ហត្ថលេខីទាំងឡាយនៅតែគិតគូរពីកម្ពុជាដដែលទេ។ ដើម្បីស្វែងយល់ពីរឿងនេះ យើងគួរដឹងថារឿងចាប់ផ្តើមពីចំណុចណាទៅ ហើយភាគីណាខ្លះដែលបានពាក់ព័ន្ធក្នុងរឿងនេះ។ សាកល្បងទៅមើលស្រុកខ្មែរពីសិង្ហបុរីមកវិញម្តង។ អត្ថបទនេះជាការដកស្រង់ផ្នែកមួយរបស់រឿងពីក្រោយឆាកដែលលោកលី ក្វាន់យូបានពិពណ៌នាតាំងពីចំនុចចាប់ផ្តើមដែលសិង្ហបុរីបានចូលពាក់ព័ន្ធរហូតបានសំរេចកិច្ចព្រមព្រៀង និងរឿងខ្លះៗក្រោយការបោះឆ្នោតនៅខែឧសភាឆ្នាំ១៩៩៣។ លោកលី ក្វាន់យូផ្តើមសរសេរពីកម្ពុជាថា៖ «ប្រទេសកម្ពុជាប្រៀបបាននឹងចានប៉សឺឡែនមួយដែល គេបោកកំទេចឱយបែកខ្ចាយជាអំបែងច្រើនបំណែក។ ដើម្បីផ្គុំអំបែងប៉សឺឡែនទាំងនោះឡើងវិញ យើងចាំបាច់ត្រូវធ្វើដោយសន្សឹមៗ ហើយវាជាកិច្ចការដែលត្រូវអត់ធ្មត់ និងព្យាយាមខ្លាំង (Laborious tasks)។ ដោយសារវាដូចអំបែងប៉សឺឡែនដែលយកមកផ្គុំឡើងវិញ ការរួបរួមរបស់កម្ពុជាមិនអាចរង ឬទប់ទល់នឹងសំពាធខ្លាំងបានទេ។ ប្រជាជនកម្ពុជាគឺជាអ្នកចាញ់។ ប្រវត្តិសាស្ត្រឃោរឃៅណាស់ចំពោះប្រជាជនកម្ពុជា។ ប្រជាជនកម្ពុជាដែលបានស៊ាំនឹងស្ថានភាពដែលគ្មានច្បាប់ទំលាប់ ឬឥតសណ្តាប់ធ្នាប់(Lawless condition) ជាយូរណាស់មកហើយ ដូច្នេះពួកគេលែងគោរព លែងខ្លាចច្បាប់ហើយ។

តោះស្ដាប់សេចក្ដីថ្លែងការណ៍ បក្សជួង LDP ប្រឆាំងស្ថានទូតវៀតណាម រឿងទឹកដីកម្ពុជាក្រោម(វីដេអូ)

នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ បារាំង បានប្រគល់ទឹកដីកម្ពុជាក្រោម ទៅឲ្យវៀតណាមគ្រប់គ្រង ដែលមកដល់ពេលនេះ មានរយៈ៧០ឆ្នាំហើយ ហើយស្ថានទូតវៀតណាមក៏ធ្លាប់និយាយថា ទឹកដីកម្ពុជាក្រោមសព្វថ្ងៃជាទឹកដីវៀតណាមតាំងពីយូរហើយមកដែរ កាលពីឆ្នាំ២០១៤ រហូតគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា LDP ឬបក្សជួងបានធ្វើការចេញសេចក្ដីថ្លែងការណ៍ជា ភាសាខ្មែរប្រឆាំងទៅលើសម្ដីដែលគ្មានការទទួលខុសត្រូវ និងរួចពីបបូរមាត់របស់លោក ត្រឹង វ៉ាន់ថុង ដែលជាមន្រ្តីការបរទេសវៀតណាមប្រចាំនៅកម្ពុជា ដែលការនោះបង្កការខឹងសម្បារជាខ្លាំងដល់ពលរដ្ឋកម្ពុជាជាច្រើន ។ ពាក្យសម្ដីទាំងអស់នៅក្នុងសារនេះ ត្រូវបានថតជាសម្លេង និងធ្វើការបង្ហោះជាសាធារណៈរួចម្ដងមកហើយកាលពីឆ្នាំ២០១៤ ដែលអត្ថន័យនិងខ្លឹមសារ គឺមានអត្ថន័យគ្រប់គ្រាន់គ្រប់សម័យកាល ដើម្បីប្រឆាំងតបតទៅនឹងវៀតណាម ដែលតែងតែប្រើប្រាស់ពាក្យសម្ដីផ្សេងៗ ទៅលើទឹកដីកម្ពុជាក្រោមសព្វថ្ងៃ និងដាស់តឿនប្រជាពលរដ្ឋខ្មែរឲ្យចូលរួមកែប្រែសង្គមដោយខ្លួនឯងផងដែរ ។ សូមស្ដាប់ទាំងអស់គ្នាដោយយកចិត្តទុកដាក់ វីដេអូខាងក្រោម ៖

សំណេរក្មួយបង្កើតរបស់លោក ឈុត វុទ្ធី ដែលត្រូវឃាតករបាញ់ សម្លាប់ក្នុងព្រៃឡង់កាលពី ៧ ឆ្នាំមុន

សំណេរដ៏កំសត់របស់លោក ឆឺយ ប៊ុនធឿន ដែលត្រូវជាក្មួយប្រុសរបស់លោក ឈុត វុទ្ធីត្រូវបានសរសេរបង្ហោះជាសាធារណៈដែលរៀបរាប់ពីអារម្មណ៍ក្ដុកក្ដួលរបស់លោក ដែលបានរៀបរាប់ពីខ្សែសាច់រឿង ពាក់ព័ន្ធនឹងដំណើរដែលលោកត្រូវាបានឃ្លាតឆ្ងាយពីលោក ឈុត វុទ្ធី ដែលត្រូវជាពូរបស់លោក ដែលត្រូវបានគេបាញ់សម្លាប់ក្នុងព្រៃឡង់ ខេត្តកោះកុង 26 មេសា 2012 ដែលត្រូវជា ៧ឆ្នាំមុននៅថ្ងៃដែលលោក ឆឺយ ប៊ុនធឿនបានសរសេរ ដែលមានសំណេរដូចខាងក្រោម ៖ ថ្ងៃនេះ ម៉ោងនេះ 7ឆ្នាំមុន ខ្ញុំបានទទួលទូរសព្ទ័មួយពីសកម្មជនព្រៃឡង់ដែលបានប្រាប់និងសួរខ្ញុំថា “ខ្ញុំឮថា លោកពូ ឈុត វុទ្ធី ត្រូវគេបាញ់សម្លាប់ក្នុងព្រៃ?” ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយប្រាប់ទៅគាត់វិញថា ខ្ញុំមិនបានដឹងទេ ចំាមើល៍ខ្ញុំតេទៅគាត់ (ឈុត វុទ្ធី)។ លេខបីបួនខ្សែរបស់គាត់ ក្រៅពីតេមិនចូល គឺគ្មានអ្នកណាលើក។ ខ្ញុំកាន់តែបុកពោះខ្លាំងឡើងៗ ហើយក៏ផ្ញើសាមួយទៅកាន់ពូខ្ញុំ “Dear uncle! Where are you now? Are you ok?” ហើយតាំងពីពេលនោះមក គឺគ្មានការឆ្លើយតបពីគាត់ រហូតមកដល់ម៉ោងនេះនិងតទៅមុខទៀតដែលគ្មានថ្ងៃនឹងបានទទួលសារឆ្លើយតបពីគាត់មកវិញជារៀងរហូត។  ខ្ញុំបានតេទៅបងជីដូនមួយខ្ញុំដែលកំពុងធ្វើការនៅខេត្តពោធិ៍សាត់អំពីដំណឹងលោកមា។ បងខ្ញុំ

កម្រងរូបភាពស្រស់ស្អាតក្រៃលែង ពីខេត្តមាត់ជ្រូក ឋិតនៅកម្ពុជាក្រោមសព្វថ្ងៃ

ទេសភាពបៃតងស្រស់ និងមានភ្នំស្អាតៗដែលឋិតក្នុងទឹកដីកម្ពុជាក្រោមសព្វថ្ងៃនេះ ខេត្តមាត់ជ្រូកត្រូវបានគេស្គាល់ថាជាខេត្តមួយនៅក្នុងទឹកដីកម្ពុជាក្រោមកាលពីសម័យដើម ដែលពេលនេះឋិតក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាមនាពេលបច្ចុប្បន្ន ដោយសារការទាមទារឯករាជ្យពីបារាំង ។ ដោយសារតែបញ្ហានេះធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានការស្ដាយស្រណោះក្រៃលែងនូវទឹកដីដែលសម្បូរទៅដោយធនធានធម្មជាតិ និងដីមានជីជាតិសម្រាប់ធ្វើកសិកម្មបានល្អ ដែលជាផ្ទៃដីរាបស្មើរល្អ ព្រមទាំងបណ្ដុំការពារព្យុះផ្សេងៗផងដែរនោះ ។ ប៉ុន្តែផ្ទុយពីមតិខាងលើ មានអ្នកបញ្ចេញយោបល់ខ្លះបានចេញយោបល់ថាបើឋិតក្រោមដៃខ្មែរមិនល្អទៅវិញ ព្រោះមិនដឹងទៅជាយ៉ាងណា តែពួកគេឃើញវៀតណាមគេថែរក្សាបានល្អបែបនេះ បែរជាចង់ទៅសរសើរខាងវៀតណាមទៅវិញ ។ គួរបញ្ជាក់ផងដែរថា ពីដើមជាខេត្តរបស់កម្ពុជរដ្ឋ ហៅថា ខេត្តទ្រាំងត្រើយត្បូង ឋិតនៅទល់គ្នានឹង ខេត្តទ្រាំងត្រើយឯជើង ( ខេត្តតាកែវសព្វថ្ងៃនេះ ) នេះបើតាមការរៀបរាប់របស់ទំព័រ Facebook Khmer Youth of the Mekong Delta បានធ្វើការបង្ហោះ ៕ ប្រភព ៖ Facebook

អ្នកត្រូវអាន! ប្រវត្តិលោកហ្គាដាហ្វី ពិតជាអស្ចារ្យ មិនមែនដូចប្រទេស លោកខាងលិចថានោះទេ

ឆ្នាំ ១៩៩២ បណ្តាប្រទេសផ្សេងៗនៅក្នុងទ្វីបអាហ្វ្រិក និង មជ្ឈិមបូព៌ាចំនួន ៤៥ ប្រទេស បានសម្រេចចិត្ត ដំឡើងផ្កាយរណបជារបស់ខ្លួន ដោយប្រទេសចិន និង រុស្ស៊ី ជាអ្នកជួយ បម្រើសេវាទំនាក់ទំនង ទូរគមនាគមន៍ ដែលគ្រោងការនេះចំណាយថវិកាប្រមាណ ៤,៥ ពាន់លានដុល្លារ តែត្រូវការចាំបាច់ជាង ៣ ពាន់លានដុល្លារជាមុន ដើម្បីឱ្យគម្រោង ការនេះកើតឡើង ដែលចាត់ទុកថាចំនួនច្រើនមហាសាល នាសម័យកាលពី ២៨ ឆ្នាំមុន ។ ដើមឡើយប្រទេសចំនួន 45 បានសម្រេចចិត្តទៅរកប្រាក់កម្ចី ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលមានក្រុម អ៊ីលលូមីណាទី (Illuminati) ជាអ្នកគ្រប់គ្រង នៅក្រោមឆាករបស់ អធិរាជលទ្ធិប្រជាធិបតេយ្យ ។ ឧត្តមសេនីយ៍ឯក កាដាហ្វី មេដឹកនាំប្រទេសលីប៊ីក្នុងសម័យនោះ ដែលពិភពលោកខាងកើត មិនសូវស្គាល់គាត់ គាត់បានសាងឱកាស និង ផ្តល់សំណាង ឱ្យប្រជាជនលីប៊ីច្រើនមិនតិចទេ ។ ក្នុងពេលគាត់ជាអ្នកគ្រប់គ្រងប្រទេស ប្រទេសលីប៊ីគ្មានបំណុលក្រៅប្រទេសបន្តិចណាឡើយ ថវិកាបម្រុងរបស់លីប៊ីមានជាង ១ លានលានដុល្លារ

អត្ថន័យទង់ជាតិកាលពីសម័យសាធារណៈរដ្ឋខ្មែរ បង្កប់អត្ថន័យបង្រួបបង្រួម ទឹកដីខ្មែរទាំងបី

នៅលើបណ្ដាញសង្គមហ្វេសប៊ុក បានធ្វើការបង្ហោះពីអត្ថន័យនៃទង់ជាតិខ្មែរនាសម័យសាធារណរដ្ឋខ្មែរ ដែលដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ ដែលភាពអស្ចារ្យនៃទង់ជាតិនេះ គឺបង្កប់នូវអត្ថន័យនៃការបង្រួបបង្រួមទឹកដីខ្មែរទាំង ៣ ដែលរួមមាន ខ្មែរ លើ ខ្មែរកណ្ដាល និងខ្មែរក្រោម ដែលឋិតក្នុងដំណាក់កាលភ្លើងសង្គ្រាមវៀតណាមដែលកំពុងឆាបឆេះនៅឥណ្ឌូចិន រវាងសហរដ្ឋអាមេរិក និងវៀតណាម ។ អាខោនបណ្ដាញសង្គមហ្វេសប៊ុកមួយបានបង្ហោះសារដែលរួមមានការសរសេររៀបរាប់ពីអត្ថន័យ និងការយល់ឃើញរបស់ខ្លួនចំពោះដំណាក់កាលនៃការដឹកនាំរបស់លោកសេនាប្រមុខលន់ នល់នៅសម័យនោះ ដូចតទៅនេះ ៖ មានបងប្អូនមួយចំនួនមិនយល់ពីទង់ជាតិខ្មែរយើងនាសម័យសាធារណៈរដ្ឋខ្មែរ 1970 – 1975 របបនេះគឺមានអាយុកាល 5ឆ្នាំគត់។ ទង់ជាតិខ្មែរដែលមានផ្កាយ3ជាសញ្ញា ផ្កាយទី1គឺ ខ្មែរលើ ផ្កាយទី2 គឺខ្មែរកណ្តាល ផ្កាយទី3 គឺខ្មែរក្រោម។ ខ្មែរទាំង3នេះហើយដែលជាមុខសញ្ញារបស់របបសាធារណៈ រដ្ឋខ្មែរត្រូវវ៉ៃរំដោះ ពីសត្រូវឈ្លានពាន។ តែមានខ្មែរអគតិមួយចំនួនជឿតាមសត្រូវ ហើយចូលរួមជាមួយសត្រូវដើម្បីវ៉ៃបកមកលើសាធារណៈរដ្ឋខ្មែរវិញ ដែលរបបនេះកំពុងការពាប្រទេសយ៉ាងត្រដាបត្រដួស ដៃម្ខាងការពាប្រជាជន ដៃម្ខាងទៀតប្រយុទ្ធជាមួយសត្រូវ ខ្មែរក្រហមវាមិនគិតពីទាហ៊ានឬក៍ប្រជាជនទេ ឲ្យតែប៉ះគឺបាញ់ទាំងអស់។ នេះហើយការចូលរួមដោយគ្មានការគិតពិចារណាឲ្យបានត្រឹមត្រូវ បើស្រលាញ់អ្នកណាគឺស្រលាញ់ងប់ ទីបំផុតងាប់ជាង2លាននាក់រកអ្នកទទួលខុសត្រូវមិនឃើញ។ ប្រភព ៖ បណ្ដាញសង្គមហ្វេសប៊ុក