Category: កម្សាន្ដ

ក្រុមអ្នកពន្លត់អគ្គិភ័យទាំងអស់នេះ ពិតជាអស្ចារ្យមែនទែន!

ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងតែហ្វឹកហាត់អំពីការជួយសង្រ្គោះនៅពេលមានគ្រោះអគ្គិភ័យកើតឡើង យើងឃើញថាពួកគេពិតជាមានជំនាញ រួមទាំងមានភាពស្វាហាប់ ស្វិតស្វាញខ្លាំងមែនទែន។ ពីមួយឆ្នាំទៅមួយឆ្នាំពិភពលោកយើងចេះតែរីកចំរើនពីមួយកំណាក់កាលទៅមួយដំណាក់កាល មិនថាចំណេះជំនាញ ឬបច្ចេកវិទ្យានោះទេគឺថាសម័យនេះឡូយៗណាស់ ដោយសារមនុស្សយើងបានសិក្សាស្រាវជ្រាវរកគន្លឹះដើម្បីឲ្យកាន់តែមានភាពងាយស្រួល ក៏ដូចជាឲ្យកាន់តែជឿនលឿន។ មនុស្សយើងសព្វថ្ងៃអាចផលិតបាននូវសំភារៈទំនើបជាច្រើនដូចជា មនុស្សយន្ត គ្រឿងចក្រផ្សេងៗ ក៏ដូចជាយានជំនិះគ្រប់ប្រភេទដែលមិនចាំបាច់ប្រើកំលាំងមនុស្សច្រើនទៀតទេ ។

ហេតុតែចង់ស្អាត អ្វីក៏មិនខ្លាចដែរ សូម្បីតែអាចន៍សត្វក៏ព្រមលាប!

មនុស្សស្រីតែងតែប្រាថ្នានូវសម្រស់ស្រស់ស្អាត ទាក់ទាញ ឬជាទីចាប់អារម្មណ៍របស់អ្នកផងទាំងពួង។ ទោះជាយ៉ាងណាក៏ដោយមិនមែនមនុស្សស្រីគ្រប់គ្នាកើតមកសុទ្ធតែមានសម្រស់ស្រស់ស្អាតនោះទេ។ អ្នកខ្លះកើតមកមានរូបរាងធាត់ពេក ស្គមពេក ដែលជាហេតុធ្វើឲ្យមិត្តនារីយើងមិនពេញចិត្តនូវសម្រស់ធម្មជាតិរបស់ខ្លួននោះទេឡើយ។ បច្ចុប្បន្នបច្ចេកទេសកាន់តែទំនើបអាចប្រែក្លាយមិត្តនារីដែលមិនពេញសម្រស់ធម្មជាតិរបស់ខ្លួនឲ្យទៅជាព្រះនាងបានដូចចិត្តតែម្ដង។ ប៉ុន្ដែកាលពីបច្ចេកទេសមិនទាន់ទំនើបតើគេធ្វើដូចម្ដេចវិញទៅ? ប្រសិនបើដើម្បីសម្រស់ស្រស់ស្អាតហើយឲ្យអ្នកធ្វើដូចក្នុងវីដេអូនេះតើអ្នកព្រមទេ?

មិនបាច់ចំណាយលុយ មានតែដើមឬស្សីគឺគ្រប់គ្រាន់ហើយ

ដើមឬស្សីមិនត្រឹមតែជារុក្ខជាតិដែលផ្ដល់ម្លប់ត្រជាក់ ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយនោះទេ ប៉ុន្ដែវាពិតជាមានអត្ថប្រយោជន៍ជាច្រើនយ៉ាងទៀតផង។ ឬស្សីអាចប្រើប្រាស់បានទាំងស្រស់ ឬយើងអាចយកដើមឬស្សីទៅច្រៀកហាលឲ្យស្ងួតដើម្បីកែច្នៃទៅជារបស់ប្រើប្រាស់ផ្សេងៗ ឬជាវត្ថុធាតុដើមសម្រាប់ប្រើក្នុងការផលិតផងដែរ។ ធ្លាប់តែបានឃើញគេយកឬស្សីទៅកែច្នៃជា តុ ទូ កៅអី ។ល។ ចំណែកឯបុរសម្នាក់នេះវិញគាត់បានយកដើមឬស្សីមកកែច្នៃជារបស់ប្រើប្រាស់ដែលគាត់ត្រូវការ មានដូចជា សំបកទូរស័ព្ទ កែវទឹក ប៉ាន់ ប្រដាប់បំពងសំលេង …។

នាងៗចិនទាំងនេះ ពិតជារាំបានស្អាតមែន! តើការរាំ បានផ្ដល់ប្រយោជន៍អ្វីខ្លះដល់សុខភាពរបស់យើង?

មនុស្ស​ជា​ច្រើន បាន​រាំ​ក្នុង​គោល​បំណង​កម្សាន្ត​សប្បាយ ​បង្កើន​មិត្ត​ភាព​ ឬ​ដើម្បី​កែ​អផ្សុក​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ធាតុ​ពិត​​ ​ការ​​រាំ​​មាន​អត្ថប្រយោជន៍​​​ច្រើន​ចំពោះ​​រាង​កាយ​ និង​​ផ្លូវចិត្ត​​ផង​ដែរ។ ការសិក្សាស្រាវជ្រាវ​បង្ហាញថា ការ​រាំ​​ជួយ​បន្ថយ​ភាព​ចាស់ បង្កើន​ថាមពល​ និង​​សមតុល្យ​រាងកាយ ហើយ​​ល្អ​សម្រាប់​ខួរក្បាល​ទៀតផង។ យោងតាម​ការសិក្សាស្រាវជ្រាវ​ដោយ​សាស្រ្តាចារ្យ Dafna Merom មក​ពី​សកលវិទ្យាល័យ​ Western Sydney University ការរាំ​ដើរ​តួនាទី​ដ៏សំខាន់​​មួយ​នៅ​ក្នុង​ការបន្ថយ​ហានិភ័យនៃ​ការស្លាប់ដោយសារ​ជំងឺសរសៃឈាមបេះដូង។ សាស្រ្តាចារ្យ​ Merom និយាយថា៖ វាគឺ​ជា​ការ​ហាត់ប្រាណ​មួយ​ប្រភេទ​ដែល​ល្អ​បំផុត​សម្រាប់​មនុស្ស​ចាស់​ជាមួយ​នឹង​អត្ថប្រយោជន៍​សុខភាព​ជាច្រើន​ទៀត ដូចជា បន្ថយ​ភាព​ចាស់​ ធ្វើ​ឲ្យ​ឆ្អឺង​រឹងមាំ ពង្រឹងសាច់ដុំ (ទាំង​សាច់ដុំ​ផ្នែក​ខាង​លើ​និង​ខាង​ក្រោម​នៃ​រូបរាងកាយ) ធ្វើឲ្យ​មានសមតុល្យ​រាងកាយ​និង​ ប្រព័ន្ធ​​ផ្លូវ​ដង្ហើម​​ និង​បេះដូង ថែម​ទាំង​ជួយបង្កើន​សមត្ថភាព​ខួរ​ក្បាល។ល។ ១. កាត់​បន្ថយ​ស្រ្តែស​ ការ​រាំ​ជួយ​កាត់​បន្ថយ​ស្រ្តែស ​និង​ភាព​តាន​តឹង​មួយ​ចំនួន។ តាម​ការ​ស្រាវ​ជ្រាវ​ជា​ច្រើន​បាន​បង្ហាញ​ថា​ការ​រាំ​តាម​ចង្វាក់​ភ្លេង​ដែល​អ្នក​ចូល​ចិត្ត​អាច​​​កាត់​បន្ថយ​អារម្មណ៍​តប់​ប្រមល់​ទាំង​ឡាយ​បាន។​​ ២. សម្រក​ទម្ងន់​ឲ្យ​​រាង​ស្អាត​​ ការ​រាំ​ជា​ការ​​ហាត់​ប្រាណ​មួយ​បែប​ដែល​ដូច​ជា​ការ​រត់​ត្រឹកៗ​ និង​ការ​ជិះ​កង់​ដែរ​ ពោល​គឺ​វា​ជួយ​សម្រក​ទម្ងន់ កម្ចាត់​ភាព​ធាត់​។ ក្រៅ​ពី​នេះ​​វា​ជួយ​ធ្វើ​ឲ្យ​មាន​រាង​ស្អាត​សមសួន​ផង​ដែរ។ ៣. បង្កើន​ចលនា​រស់​រវើក​​​ ការ​រាំ​រែក​ជា​ប្រចាំ​ជួយ​​បង្កើន​ភាព​រស់​រវើក ​និង​​មាន​​ភាព​បត់​បែន។ ទន្ទឹម​នឹង​នេះ​​​​ ​ការ​​រាំ​ជា​រៀង​រាល់​ថ្ងៃ​ជួយ​បង្ការ​កុំ​ឲ្យ​ឈឺ​សន្លាក់​ដៃ​ជើង​បាន។ ៤. ជួយ​បេះ​ដូង​ឲ្យ​ដើរ​ល្អ​​ ​​​​រាំ​គឺ​អាច​ជួយ​ឲ្យ​ចៀស​ផុត​ពី​ជំងឺ​បេះ​ដូង​បាន ជា​ពិសេស​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ការ​រាំ។​

ល្បិចងាយៗ នៅពីក្រោយការលេងសៀករហ័សសកម្ម

មនុស្សយើងម្នាក់ៗប្រាកដជាមានចំណេះជំនាញរៀងៗខ្លួនក្នុងការប្រកបរបរការងាររកស៊ីប្រចាំថ្ងៃ។ មិនថាជាជំនាញអ្វី ឬសមត្ថភាពអី្វពិសេសក៏ដោយមនុស្សយើងប្រាកដជាមានអាថ៌កំបាំងខ្លះៗនៅក្នុងនោះដើម្បីសម្រេចបាននូវភាពជោគជ័យ។ ដូចបុរសម្នាក់នេះជាដើមគាត់មានជំនាញខាងលេងសៀករហ័សកម្ម ប៉ុន្ដែការពិតទៅវាគ្រាន់តែជាល្បិចថ្ពិនភ្នែកបែបងាយៗតែប៉ុណ្ណោះ។ ធ្លាប់តែមើលតាមទូរទស្សន៍ហើយឆ្ងល់ថាហេតុអីគេអាចធ្វើបាន មិនគួរឲ្យជឿនោះទេ វាមិនអាចទៅរួចនោះទេ តែថ្ងៃនេះអស់ចម្ងល់ហើយព្រោះ ល្បិចងាយៗទាំងអស់នោះត្រូវបានបង្ហាញហើយ។ បើលោកអ្នកចង់ដឹងកាន់តែច្បាស់រីករាយទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

នៅក្បែរគ្នាមិនដែលត្រូវគ្នា ឈ្លោះគ្រប់ពេលវេលា គ្រប់ទីកន្លែង!

លោកអ្នកប្រាកដជាស្គាល់សត្វឆ្មារនឹងសត្វឆ្កែ សត្វទាំងពីរប្រភេទនេះជាសត្វចិញ្ចឹមដែលមនុស្សស្រលាញ់ចូលចិត្តយកទៅចិញ្ចឹមនៅក្នុងផ្ទះ។ ប៉ុន្ដែយើងបានដឹងរួចហើយថាសត្វទាំងពីរប្រភេទនេះមិនដែលត្រូវគ្នាម្ដងណាទេ រស់នៅក្នុងផ្ទះតែមួយ ម្ចាស់តែមួយក៏ដោយ តែងតែឈ្លោះគ្នា ខាំគ្នា ធ្វើបាបគ្នាទៅវិញទៅមកគ្រប់ពេល។ ក្នុងវីដេអូនេះលោកអ្នកច្បាស់ជាអស់សំណើចពីភាពក្រមិចក្រមើមរវាងសត្វទាំងពីរ ពេលខ្លះសត្វឆ្មារត្រូវបានសត្វឆ្កែធ្វើបាប ឯពេលខ្លះទៀតសត្វឆ្កែត្រូវរត់ព្រោះខ្លាចសត្វឆ្មារ …៕

សប្បាយអស់ទាស់ហ្មង! លោតផង ហែលផង លេងផង

សុនខជាសត្វចិញ្ចឹមមួយប្រភេទ ដែលគួរឲ្យស្រលាញ់ មានភាពវ័យឆ្លាត ក្រមិចក្រមើម រួមទាំងចេះយល់ចិត្តមនុស្ស ចេះការពារមនុស្សដែលជាម្ខាស់របស់វានៅពេលដែលជួបបញ្ហាផ្សេងៗ។ អ្នកគ្រប់គ្នាប្រាកដជាបានស្គាល់ហើយ សត្វសុនខនេះក៏ត្រូវបានគេយកទៅបង្វឹកដើម្បី ស្វែងរកគ្រាប់មិនទាន់ផ្ទុះ គ្រឿងញៀន ឬជនដែលបានប្រព្រឹត្តបទល្មើសផ្សេងៗ ។ល។ ហើយសត្វសុនខនេះទៀតសោតជាសត្វដែលដឹងគុណចំពោះម្ខាស់របស់វា ទេាះជាម្ចាស់របស់វាមិនបានស្រលាញ់ មិនបានថ្នាក់ថ្នមមើលថែទាំវា មិនយកចិត្តចំពេាះវាយ៉ាងណាក៏ដោយ ក៏វានៅតែជួយម្ចាស់វានូវរឿងរ៉ាវជាច្រើន។ ក្នុងវីដេអូមួយនេះវិញលោកអ្នកប្រាកដជាចម្លែកអារម្មណ៍ព្រោះតែសត្វសុនខមួយក្បាលកំពុងលោតលេងក្នុងសួនទឹកយ៉ាងសប្បាយ មិនត្រឹមតែលោតលេងទេ​ នៅហែលលេងទៅមកយ៉ាងមានក្ដីសុខ។

នារីស្អាតៗលើលោក មិនប្រាកដថាមានរូបសម្រស់ពិតស្អាតដូចការតុបតែងនោះទេ មើលឲ្យហើយទៅ!

បើអ្នកយល់ថានារីលើលោកដែលមានរូបសម្រស់ស្អាតៗគួរជាទីចាប់អារម្មណ៍ សុទ្ធតែមានរូបសម្រស់ពិតដូច្នេាះដែរនោះ អ្នកប្រាកដជាយល់ច្រឡំធំណាស់ ព្រោះថាសមត្ថភាពកែច្នៃសម្រស់បានបង្រៀនមនុស្សស្រីដែលមានរូបសម្រស់មិនស្អាត ឲ្យតែងខ្លួនដែលស្ទើរតែស្អាតជាងនារីដែលស្អាត ហើយមិនចេះតុបតែងខ្លួនថែមទៀតផង ។ ជាក់ស្ដែងក្នុងវីដេអូបានបង្ហាញពីនារីមួយចំនួន និងការបង្ហាញអារម្មណ៍ទឹកមុខរបស់បុរសម្នាក់ ដែលធ្វើឲ្យអ្នកទស្សនាផ្ទុះសំណើចជាខ្លាំង ក្រោយពេលដែលបានឃើញការតែងមុខ របស់នាង ពិតជាស្អាត តែមុខពិតរបស់នាងទាំងនោះវិញស្ទើរតែមើលមិនយល់នោះទេ ដែលជាហេតុធ្វើឲ្យ មនុស្សគ្រប់គ្នាហួសចិត្តខ្លាំងមែនទែន ក្រោយមើលវីដេអូប្រភេទនោះ ។ ក្រោយពីបានមើលវីដេអូនេះហើយ អ្នកនឹងពិចារណាម្ដងទៀត ក្នុងការតាមដាន និងស្វែងរកការពិតចំពោះនារីស្អាតៗលើលោក ដែលពូកែតុបតែងខ្លួនបន្លំភ្នែកបុរសៗ ដើម្បីកេងចំណេញ ឬកំដរការសប្បាយរបស់ពួកគេ ដែលជាក់ស្ដែងពួកនាង គឺមិនមានរូបសម្រស់ស្រស់ស្អាត និង Cute ដូចជារូបសម្រស់ក្រោយពេលតុបតែងខ្លួននោះទេ លោកអ្នកអាចនឹងខាតបង់ពេលវេលាដ៏មានតម្លៃមិនខាន បើអ្នកស្វែងរកស្រីស្អាត ដែលពូកែតុបតែងខ្លួន ។ សូមទសនាវីដេអូខាងក្រោម ហើយធ្វើការពិចារណា និងស្វែងយល់ទាំងអស់គ្នា ៖

អស់ទាស់ហ្មង! លេងបែបនេះប្រុសៗច្បាស់ជាត្រូវធ្ងន់មិនខាន

ជាឈុតឆាកមួយដកស្រង់ពីវីដេអូកប្លែងរបស់បរទេស ដែលកើតឡើងនៅក្នុងហាងលក់សំលៀកបំពាក់បុរសមួយកន្លែង ហើយអ្នករៀបចំកម្មវិធីបានក្លែងខ្លួនជាបុគ្គលិកបម្រើការនៅក្នុងហាងនោះ។ នាងបានយកក្រែមលាបមាត់របស់ស្រីៗទៅលាបនៅត្រង់បរិវេណ មេដៃនឹងចង្អុលដៃ ហើយនៅពេលដែលយើងយកស្នាមដែលបានលាបនោះទៅផ្ដិតគឺមានសណ្ឋានដូចជាស្នាមថើម។ នារីដដែលនោះបានយកស្នាមក្រែមនោះទៅផ្ដិតលើ កញ្ចឹងករបស់អតិថិជនដែលជាបុរសពេលដែលពួកគេកំពុងលសំលៀកបំពាក់។ ចំណែកឯនៅខាងក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់មានអ្នកចាំបន្លំខ្លួនចេញពីខាងក្នុងនោះ ដែលបង្ករឲ្យ​ភរិយា ឬសង្សារ របស់បុរសៗដែលបានលសំលៀកបំពាក់មានការខឹង ក៏ដូចជាប្រច័ណ្ឌផងដែរ។ រីឯខាងបុរសៗយើងវិញក៏ភ្ញាក់ផ្អើលមិនស្ទើរនោះទេ៕

គន្លឹះងាយៗ ក្នុងការថតរូបឲ្យមានភាពទាក់ទាញ!

ការថតរូបគឺមានច្រើនបែបច្រើនទម្រង់ ហើយសព្វថ្ងៃការថតរូបគឺជាសកម្មភាពមួយដែលពេញនិយមបំផុត មិនថាថតដោយទូរស័ព្ទ ឬថតដោយម៉ាស៊ីនថតរូប (កាមេរ៉ា)។ ចំណែកការប្រើប្រាស់ម៉ាស៊ីនថតរូប​ (កាមេរ៉ា) តែមួយមុខក៏មិនអាចចាត់ទុកថារូបដែលចេញមកគឺទទួលយកបាន100%នោះទេ គឺទាមទារឲ្យមានការច្នៃប្រឌិតក្នុងការថតផងដែរ។ ថ្ងៃនេះយើងមានវីដូអូខ្លីមួយទាក់ទងនឹងការថតរូបយ៉ាងដូចម្ដេចដើម្បីឲ្យមានភាពស្រស់ស្អាត លេចធ្លោ ក៏ដូចជាមានភាពទាក់ទាញផងដែរ។ តួយ៉ាងក្នុងវីឌីអូនេះគឺជាងថត​បានប្រើប្រាស់របស់ងាយៗដើម្បីច្នៃប្រឌិតរូបដែលខ្លួនកំពុងថតឲ្យមានភាពទាក់ទាញ។