Category: កម្សាន្ដ

ឃើញគេឡូយ កុំចង់ឡួយដូចគេ ប្រយ័ត្នទឹកភ្នែក! (មានវីដេអូ)

ជាការពិតណាស់ ការភ្លាត់ស្នៀតវាជារឿងមួយដែលតែងតែកើតឡើងដោយមិនបានព្រៀងទុកនោះទេ។ មិនថាស្ថិតនៅក្នុងកាលៈទេសៈណាក៏វាអាចកើតឡើងបានដែរ។ សម្រាប់ការភ្នាត់ស្នៀតទៀតសោត ពេលខ្លះវាកើតឡើងជាបែបកប្លែង ប៉ុន្ដែពេលខ្លះការភ្លាត់ស្នៀតវាបានបង្កទៅជាគ្រោះថ្នាក់ផ្សេងៗ។ ជាក់ស្ដែងនៅក្នុងវីដេអូកប្លែងរបស់បរទេសមួយនេះវិញគឺសុទ្ធតែជាការភ្លាត់ស្នៀតទាំងអស់ ប៉ុន្ដែវាមិនបានបង្កជាគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរនោះទេ។ ទោះជាយ៉ាងណាក៏ដោយក៏សូមប្រិយមិត្តកុំព្យាយាមសាកល្បងឲ្យសោះ។ បើនិយាយពីសកម្មភាពនៅក្នុងវីដេអូវិញគឺមាន អ្នកខ្លះត្រងត្រាប់តាមគេតែបែរជាត្រូវធ្លាក់ចុះមកដីដោយដាំក្បាលមកមុន​ រីឯអ្នកខ្លះវិញព្យាយ៉ាមលោតរំលងទឹកដែលដក់ក្នុងត្លុកតែបែរជាត្រូវរអិលដួលបោកក្បាលលើដីទៅវិញ ហើយមានសកម្មភាពជាច្រើនទៀត។ ប្រសិនបើចង់ដឹងច្បាស់ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ភាពយន្ដទសវត្ស៩០ កក្រើកជាថ្មី ពេញចិត្តស្ដូកត្រង់ធាក់ស្រីយួនទម្លាក់ទឹក (ចំណងជើងរឿងពេញ)

វីដេអូដែលបង្កប់អត្ថន័យឌឺដង​ ទៅកាន់ជាតិសាសន៍វៀតណាម ដែលខ្មែរនិយមហៅថាយួនៗពេញមាត់ក្នុងសម័យទសវត្សន៍ឆ្នាំ ១៩៩៥ ត្រូវបានយកមកបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលមានជនបរទេសដើរតួរសម្ដែង និងមានការចាប់អារម្មណ៍ជាខ្លាំងទៅលើការសម្ដែង និងការបញ្ចូលសម្លេងដែលមានលក្ខណៈកំប្លុកកំប្លែងផងដែរ ។ ជាក់ស្ដែងរឿងនេះហាក់ដូចជាពេញចិត្តជាខ្លាំងទៅលើអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកពិសេសពលរដ្ឋកម្ពុជា ដែលបានស្គាល់ និងបានដឹងថាប្រទេសខ្លួនកំពុងតែមានជនបរទេសដែលពួកគេស្អប់ និងខឹងសម្បារជាខ្លាំងគឺជនជាតិវៀតណាម ដែលជាជនអន្ដោប្រវេសន៍ខុសច្បាប់មករស់នៅលើទឹកដីកម្ពុជា និងកាន់អត្តសញ្ញាណប័ណ្ណខ្មែរផងនោះ ។ រឿងនេះបង្ហាញពីការអួតអាងរបស់បុរសជនជាតិអាមេរិករឿងលុយដុល្លារ ដោយនិយាយថាលុយដុល្លារច្រើនដល់ក នៅអាមេរិក ហើយធ្វើការដុតបារីនឹងលុយដុល្លារនោះ ។ រីឯជនជាតិបារាំងវិញកាលបើឃើញជនជាតិអាមេរិកឌឺចឹងក៏យកស្រា Henesy ដបថ្លៃមកផឹកហើយចាក់ចោលក្នុងទឹក ហើយក៏និយាយឌឺវិញថាស្រាថ្លៃនេះនៅបារាំងច្រើនដល់ក ។​ រីឯខ្មែរវិញអត់មានអីអួត ក៏ធាក់ស្រីម្នាក់ដែលជាស្រីយួននៅក្បែរទូក ហើយនិយាយថាខ្វះអីនៅខ្មែរច្រើនដល់ក ។ សូមបញ្ជាក់ថាតួនារីយួនសម្ដែងដោយអ្នកស្រី បាន យ៉ាន ហើយអ្នកដែលធាក់គឺ នាយ វិចិត្រ ដែលធាក់នារីយួន ធ្លាក់ទឹក មានយមរាជ (លោកតា ឡូតូ) យមបាលស្រី(តារាកំប្លែងស្រីតឿ កៅអៀក) នាយហើម(ខ្មោចប្ដីស្រីយួន) និងតួសម្ដែងផ្សេងទៀតជាច្រើនក្នុងរឿងនោះ ។ នេះបើតាមអាខោន Facebook Willy Sam បានបកស្រាយប្រាប់ ។ លោកអ្នកប្រហែលជាចង់ដឹងចំណងជើងរឿងនេះហើយ តាមពិតរឿងនេះ គឺមានចំណងជើងថា ឋានទាំង៣ ដែលលោកអ្នកអាចរកមើលបាននៅលើ

សត្វអូដ្ឋនេះខូចណាស់ ឲ្យលុយពេញថ្លៃតែពេលឡើងជិះវាមិនឲ្យជិះ

​ការឡើង​ទម្ងន់​របស់​មនុស្ស​ អាច​បណ្តាលមកពី​កង្វះ​លំ​ហាត់ប្រាណ ស្ត្រេ​ស បញ្ហា​អ័រម៉ូន និង​របប​អាហារ​មិន​ត្រឹមត្រូវ​។ ស្ថិតក្នុង​ជីវិត ដែលមាន​សន្តិភាព​លឿន មនុស្ស​ដែល​ងាយ​នឹង​ទទួលរង​ស្ត្រេ​ស និង​សម្ពាធ​ដែលជា​ហេតុនាំអោយ​ពួកគេ គ្មាន​ពេលវេលា ដើម្បី​ធ្វើការ​អ្វី​ផ្សេង​ឡើយ​។​ ​ការដែល​ធាត់​លើស​ទម្ងន់ មិន​ត្រឹមតែ​ជា​រឿង​មិនល្អ​ទេ តែ​វា​ក៏​ជា​វិធី​ដ៏​ល្អ​ក្នុងការ​បើកផ្លូវ​អោយមាន​ជំងឺ​ធ្ងន់ធ្ងរៗ ជាច្រើន​ចូល​ជប់លៀង​ដែរ​។ បញ្ហា​រំខាន​ដល់​ជីវិត​រស់នៅ ឬ​ធ្វើអោយ​អាយុ​ខ្លី ដោយសារតែ​ឡើង​ទម្ងន់ ធាត់​ជ្រុល រួមមាន​៖ ជំងឺ​លើស​សម្ពាធ​ឈាម ឬ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​បញ្ហា​កូ​ឡេ​ស្តេ​រ៉ុល ជំងឺមហារីក​ជាពិសេស​មហារីក​ពោះវៀនធំ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ បញ្ហា​ថ្លើម ដូចជា ថ្លើម​រីក ឬ​ថ្លើម​ចេញ​ខ្លាញ់ ជំងឺ​ក្រហាយ​ដើមទ្រូង ឬ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ រលាក​សន្លាក់ រលាក​សាច់ដុំ​ជាពិសេស​ជង្គង់ ជំងឺ​លើ​ថង់ទឹកប្រមាត់ ឬ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់ បញ្ហា​ទាក់ទង​នឹង​សិច ជាដើម​។ ដូចនេះហើយសូមថែរក្សាតុល្យភាពទម្ងន់របស់អ្នកកុំឲ្យធាត់ពេក។ ប្រសិនបើលោកអ្នកធាត់ពេកអាចដូចក្នុងវីដេអូកប្លែងមួយនេះអញ្ចឹង!

វិធីលាងសម្អាតទូរស័ព្ទ ១នាទី អ្នកនឹងបានទូរស័ព្ទថ្មី ប៉ុន្តែហាមអនុវត្តន៍ (Video)

ជាដំបូងអ្នកត្រូវធ្វើការដោះសម្អាតវាដោយប្រើប្រាស់អំបិល និងក្រូចឆ្មារ ។ បន្ទាប់មកអ្វីដែលអ្នកត្រូវធ្វើបន្ទាប់ គឺ យកក្រូចឆ្មារលាយអំបិលហើយធ្វើការជូតសម្អាតអេក្រង់ និងខ្នងទូរស័ព្ទរបស់អ្នកថ្នមៗ ។ ក្រោយមកយកច្រាសដុសធ្មេញរបស់អ្នកជូតសម្អាតវាបន្ថែមទៀត ព្រមទាំងយកច្រាសដុសធ្មេញមកដុសផងដែរ ។ បន្ទាប់មកដោះថ្មទូរស័ព្ទអ្នកចេញ ហើយលាងនឹងទឹកស្អាតប្រហែលមួយសន្ទុះ ។ យកវាទៅហាលដូចហាលខោអាវអ្នកអ៊ីចឹងដើម្បីឲ្យស្ងួត ។ ទុកវាឲ្យស្ងួតក្រោមកម្ដៅថ្ងៃហើយ បន្ទាប់មកធ្វើការប្រមូលវាទាំងអស់បោះចោលក្នុងធុងសម្រាម ហើយទិញទូស័ព្ទថ្មី នោះអ្នកនឹងបានថ្មីដូចបំណងមិនខាន ។ ជាទូទៅវិធីលាងសម្អាតទូរស័ព្ទ អ្នកមិនចេះសម្អាតតែងតែទៅរកជាង ដើម្បីឲ្យគេជួយដុះខាត់ ព្រោះប្រហែលជាអ្នកមិនអាចធ្វើវាឲ្យស្អាតបានខាងក្នុងបានទេ ។ ជាការពិតណាស់ក្នុងវីដេអូនេះនឹងបង្រៀនអ្នកឲ្យចេះដុសសម្អាតទូរស័ព្ទអ្នកដោយខ្លួនឯង ដែលអ្នកស្ទើរតែមិនជឿថា អ្នកកំពុងចាញ់បោកវីដេអូមួយនេះ តែសូមជម្រាបថាវាគ្រាន់តែជាវីដេអូកម្សាន្ដប៉ុណ្ណោះ ។

ត្រូវសើច ឬ ត្រូវយំ បើមិនទាន់ដឹងអីផងចង់បានសង្សារបាត់ហើយ!

ពិត​ជា​រឿង​ដែលគួរឲ្យអស់សំណើចខ្លាំងណាស់ដែលក្មេងៗមានអាយុចន្លោះពី៣ឆ្នាំទៅ៥ឆ្នាំ ពួកគេទាមទារចង់បានមិត្តប្រុស ឬមិត្តស្រី។ នៅពេលដែលឪពុកម្ដាយរបស់គេបដិសេធពួកគេបានស្រែកយំខ្លាំងៗ ហើយខ្លះទៀតក៏សួរសំណួរទៅឪពុកម្ដាយរបស់ពួកគេ ហេតុអ្វីបានជាមិនអាចឲ្យគេមានមិត្តប្រុស ឬមិត្តស្រីបាន? ហើយតើពួកត្រូវរង់ចាំដល់ពេលណា? មើលទៅពួកគេគួរឲ្យស្រលាញ់ខ្លាំងណាស់។

ទស្សនាការភ្នាត់ស្នៀតរបស់ក្រុមអ្នកសារពត៌មាននៅពេលកំពុងផ្សាយពត៌មាន

ទោះ​ជា​មាន​ការរៀបចំមុនពេលចាក់ផ្សាយក៏ដោយ​​ ប៉ុន្តែក្រុមអ្នកអានសារពត៌មាន ឬអ្នកយកពត៌មានទាន់ហេតុការណ៍ នោះទេពួកគេនៅតែអាចភ្លាត់ស្នៀត ឬជួបហេតុការណ៍ចៃដន្យដែលមិនបានគ្រោងទុកជាដើម។ ជាក់ស្ដែងការភ្លាត់ស្នៀតទាំងអស់នោះអាចកើតឡើងនៅឆាក ការផ្សាយផ្ទាល់ ឬពេលដែលពួកកំពុងថត។ ចំពោះការភ្នាត់ស្នៀតទាំងនោះមានដូចជា​ ការ​ដួល ការអង្គុយខុសបច្ចេកទេស ការលេចចេញនូវចំណុចសំខាន់ ។ល។ វីដេអូ​ខាងក្រោម​បាន​បង្ហាញ​ការ​ភ្លាត់​ជា​ច្រើន​របស់​តារា​ល្បីៗ។ តោះ​ ទៅ​មើល​ទាំង​អស់​គ្នា៖

ហេតុតែប្រទេសគេជឿនលឿន សូម្បីសត្វក៏ចេះគោរពច្បាប់ចរាចរណ៍ដែរ

មនុស្សបានចំណាយលុយនិងពេលវេលាជាច្រើនដើម្បីហ្វឹកហាត់សត្វដែលពួកគេចិញ្ចឹមឲ្យចេះស្ដាប់ចេះយល់នូវភាសាររបស់មនុស្ស តែជាចុងក្រោយសត្វទាំងនោះមួយចំនួួនបែរជាអត់ខ្វល់ពីអ្វីទាំងអស់ ហើយក៏មានមួយចំនួួនទៀតចេះស្ដាប់និងគួរឲ្យស្រឡាញ់ណាស់ដែរ ហើយកាន់តែពិសេសទៀតនោះគឺមួយចំនួនផ្សេងទៀតមិនបាច់ហ្វឹកហាត់ក៏អាចធ្វើរឿងដែលនឹកស្មានមិនដល់បានដែរ។ នៅលើលោកនេះមានរឿងនឹកស្មានមិនដល់ជាច្រើនបានកើតឡើង ហើយរឿងទាំងនោះបើមិនបានឃើញដោយផ្ទាល់ភ្នែកនោះក៏យើងគ្មានថ្ងៃជឿដែលថាវាជាការពិតបាកកើតឡើងពិតប្រាកដមែន។ ហើយរឿងដែលនឹកស្មានមិនដល់មួយក្នុងចំណោមរឿងជាច្រើននោះគឺសត្វទាប្រាំបីក្បាលរង់ចាំឆ្លងផ្លូវ ដោយពួកវាបានគោរពតាមភ្លើងសញ្ញាចរាចរណ៍ដែលបានបង្ហាញ។

ក្មេងៗមួយក្រុមនេះពិតជាគួរឲ្យស្រលាញ់ណាស់ ទោះមិត្តពិការក៏មិនរើសអើង

មនុស្សគ្រប់រូបត្រូវបានគេឲ្យតម្លៃស្មើៗគ្នានៅក្នុងសង្គម ដោយមិនប្រកាន់ឋានៈ បុណ្យសក្ដិ កេរ្ដិ៍ឈ្មោះ ពណ៌សម្បុរ ឬជាតិសាសន៍ឡើយ។ មិនប្រកាន់ថែមទៀតនោះគឺ មនុស្សបែបណាទោះមានកាយសម្បទាគ្រប់គ្រាន់ ឬខ្វះចន្លោះយ៉ាងណាក៏ដោយក៏គេនៅតែឲ្យតម្លៃស្មើគ្នាទៅនឹងអ្នកដែលមានកាយសម្បទាគ្រប់គ្រាន់។ អ្នកដែលមានកាយសម្បទាមិនគ្រប់គ្រាន់ត្រូវបានគេហៅថា ជនពិការភាព។ ពិការភាព ទោះជាពិការបញ្ញា ស្មារតី ឬអាវៈយវៈ ឬគថ្លង់ក៏ដោយក៏គេចាត់ទុកថា បុគ្គលនោះពិការភាពដដែល។ អ្វីដែលជនពិការតែងជួបប្រទះ និងរងនូវការប្រមាថពីមហាជននោះ គឺការធ្វើតម្រាប់តាម ឬការជេរប្រមាថដោយបញ្ឆិតបញ្ឈៀង។ ប៉ុន្ដែនៅក្នុងវីដេអូនេះវិញក្មេងៗមួយក្រុមកំពុងលេងសប្បាយដោយពួកគេគ្មានការរើសអើង ឬប្រមាថមើលងាយដល់មិត្តភក្ដិដែលជាជនពិការនោះទេ។

ប្រពន្ធនរណាគេហ្ន៎ អីក៏សាហាវម្ល៉េះ! ប្រុសៗសុំខ្មាសហើយអារឿងកាច់ដៃហ្នឹង!

កាច់ដៃ គឺជាសិល្បៈមួយប្រភេទដែលគេតែងតែលេងដើម្បីកំសាន្តអារម្មណ៍ ហើយការកាច់ដៃនេះ ភាគច្រើនគឺមានតែប្រុសៗដែលមានកម្លាំងខ្លាំងប្រហាក់ប្រហែលគ្នា និងមានកម្លាំដៃរឹងមាំតែប៉ុណ្ណោះទើបអាចលេងកាច់ដៃនេះបាន។ យើងងាកមកមើលវីឌីអូនេះវិញ យើងឃើញថាស្ត្រីម្នាក់នេះ ពិតជាសាហាវខ្លាំងណាស់ ព្រោះនាងមានកម្លាំងដៃខ្លាំង អាចកាច់ដៃផ្ដួលប្រុសៗដែលមានកម្លាំងខ្លាំងជាច្រើននាក់នៅក្នុងកម្មវិធីកំសាន្តមួយ។ ដូច្នេះ មិនមែនតែមនុស្សប្រុសទេដែលមានសមត្ថភាពអាចកាច់ដៃគ្នាបាន សូម្បីតែមនុស្សស្រីក៏មានសមត្ថភាពមិនអន់ប៉ុន្មានដែរ៕

បទ«ភ្ជុំបិណ្ឌនឹកស្រុក»ច្រៀងដោយ ម៉ៅ ហាជី ត្រូវក្រសួងហាមចាក់តាមវិទ្យុ និងទូរទស្សន៍

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ បានស្នើទៅ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់វិធានការផ្អាកការផ្សាយបទចម្រៀង «ភ្ជុំបិណ្ឌនឹកស្រុក» ដែលច្រៀងដោយ លោក ម៉ៅ ហាជី តារាចម្រៀងផលិតកម្មថោន។ បើតាម លោករដ្ឋមន្រ្តីក្រសួងការងារ បទចម្រៀងមួយបទនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសផ្ទុយទាំងស្រុងនូវអ្វីដែលប្រមុខរាជរដ្ឋាភិបាល បាន និងកំពុងផ្តោតការយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពារដល់កម្មករ និយោជិត។ ឃ្លាមួយក្នុងបទចម្រៀងនេះដែលធ្វើប៉ះពាល់ដល់គោលនយោបាយ គឺមានខ្លឹមសារដូចជា «កម្មករនិយោជិតមិនទាន់បើកប្រាក់ខែ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌដែលធ្វើឱ្យកម្មករនិយោជិតមិនបានទៅស្រុកកំណើតទៅលេងម៉ែ-ពុក បានត្រឹមតែស្រុកទឹកនេត្រា ហើយបានទូរស័ព្ទប្រាប់ម៉ែ-ពុក បន្ទាប់ពីភ្ជុំបិណ្ឌរួចហើយ បានអាចទៅលេងស្រុកកំណើត»៕ ប្រភពអត្ថបទ៖ Fresh News