Category: សេដ្ឋកិច្ច

សម្ដេច ហ៊ុន សែន ៖ បាត់ EBA ក៏កម្ពុជាមិនស្លាប់ មាន EBA ក៏កម្ពុជាមិនមានទៅណា

ភ្នំពេញ ៖​ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ដោយ​ភាព​ប្រាកដ​និយម​ថា ទោះបី​ត្រូវ​បាត់ EBA ក៏​កម្ពុជា​មិន​ស្លាប់​ឬ​ក្លាយទៅជា​អ្នកមាន​បានដែរ។ ការ​ថ្លែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ​គឺជា​ប្រតិកម្ម​ជា​សាធារណៈ​លើកដំបូង​បន្ទាប់ពី​គណៈកម្មការ​អឺរ៉ុប បាន​ព្យួរ​អនុគ្រោះ​ពន្ធ​មក​កម្ពុជា​កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ កន្លងមកនេះ។ សម្ដេច ហ៊ុន សែន បាន​ថ្លែង​បែបនេះ​នៅក្នុង​ពី​ធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ ២០១៨ របស់​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ​២០១៩​។ សម្តេច​បាន​លើក​ឡើង​ថា ពេលនេះ​ ត្រូវ​រួមគ្នា​ដើម្បី​ពង្រីក​ការលូតលាស់​ខាង​សេដ្ឋកិច្ច​ដើម្បី​បន្ត​ពង្រឹង​ឯករាជ្យភាព​ខាង​នយោបាយ​របស់​យើងៗ​មិន​ត្រូវ​យក​អធិបតេយ្យភាព​របស់​យើង​ទៅ​ដោះដូរ​ជាមួយនឹង​ជំនួយ​ណាមួយ​នោះឡើយ។ សម្តេច​បាន​បន្ត​ដោយ​ភាព​ម៉ឺងម៉ាត់​ថា «​ប្រទេស​មួយ​បើ​មិនអាច​អនុវត្ត​ច្បាប់​របស់​ខ្លួន​បាន​មិន​ចាំ​បាច់​ហៅថា ជា​រដ្ឋ​អធិបតេយ្យ​នោះ​ទេ។ យើង​ត្រូវ​ប្រែក្លាយ​ការ​ប្រឈម​ឲ្យ​ទៅជា​ឱកាស​ទៅជា​កាលានុវត្តភាព​នៃ​ការ​ខិតខំ​ឈានឡើង​នៃ​សេដ្ឋកិច្ច​របស់​យើង​»។ សម្តេច​បន្ត​ថា «​ការ​ព្យួរ EBA ដែល​មាន​រយៈពេល ១៨ ខែ ទើប​បានដឹង​លទ្ធផល​ថា តើ​នឹង​ត្រូវ​ដក​ឬ​មិន​ត្រូវ​ដក។ បើ​ទោះបី​ជា​បាត់ ​ឬ ​នៅ​មាន​បន្ត ក៏​មិន​អាច​ធ្វើ​ឲ្យ​យើង​ស្លាប់ ​ឬ ​ក្លាយទៅជា​អ្នកមាន​បាន​ដែរ។ EBA មុន​និង​ក្រោយ​គង់តែ​បាត់​ដូច​តែ​គ្នា គ្រាន់តែ​យូរ​និង​ឆាប់​តែប៉ុណ្ណោះ ដូចនេះ​ការ​រក​ស៊ី​បង់ពន្ធ​ឲ្យ​គេ​នឹង​គេ​បង់ពន្ធ​ឲ្យ​យើង គឺជា​រឿង​ជៀស​មិន​រួចហើយ​ថ្លៃថ្នូរ និង​មាន​ស្ថិរភាព​ទៀត​ផង យើង​ត្រូវ​រក​គ្រប់​វិធី​ដើម្បីអោយ​សេដ្ឋកិច្ច​របស់​យើង​កាន់តែ​មាន​ភាព​ប្រកួតប្រជែង​ខ្លាំង​ឡើង​» ។ នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ទៅកាន់​ជនរួមជាតិ​ដោយ​ការ​ពន្យល់​ថា ជនរួមជាតិ ជាពិសេស

លោក ខឹម វាសនា សរសើរប្រហុកសមាជិក LDP ថាឆ្ងាញ់ មានអនាម័យ គ្មានជាតិគីមី និងតម្លៃថោកជាងទីផ្សារ

លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានលើកសរសើរចំពោះទឹកដៃ សមាជិកគណបក្សខ្លួនថា ប្រហុកនោះមានឱជារសឈ្ងុយឆ្ងាញ់ មានអនាម័យ គ្មានជាតិគីមី និងមានតម្លៃថោកអាចប្រកួតទីផ្សារបាន ដោយការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោក និងបានទទួលការគាំទ្រ និងចង់កុម្មង់ទិញជាច្រើន ពីសំណាក់អ្នកគាំទ្រ LDP ផងដែរ ។ នេះបើយោងទៅតាមការ Comment ខាងក្រោមរូបភាពដែលលោក ខឹម វាសនា បានបង្ហោះនាពេលប៉ុន្មានម៉ោងមុននោះ ។ នាថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោងប្រហែលជា ៣ រសៀល លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា LDP បានបញ្ចេញនូវអារម្មណ៍ និងជួយផ្សព្វផ្សាយដល់សមាជិក LDP ពីផលិតផលថ្មីដែលលោកបានប្រាប់ទៅសមាជិកដទៃទៀត ឲ្យបានស្គាល់គឺ ប្រហុក ដោយលោកបាននិយាយថា ប្រហុកដែលldp យើងធ្វើ មានអនាម័យល្អ រសជាតិឆ្ងាញ់ គ្មានជាតិគីមី ហើយតំលៃថោកប្រកួតទីផ្សារបាន។ ដែលក្នុងន័យនេះ លោកចង់សំដៅទៅលើសមាជិកអ្នកគាំទ្រ ដោយប្រើពាក្យថា យើង គឺសំដៅលើ LDP

សូមប្រយ័ត្ន! គុយទាវវៀតណាមផលិតពីជ័រកៅស៊ូប្លាស្ទិកនិង ទឹកថ្នាំគីមី (វីដេអូ)

គុយទាវសរសៃវៀតណាមជាច្រើនតោនផលិតដោយប្រើកៅស៊ូប្លាស្ទិកត្រូវបានបែកធ្លាយតាមបណ្តាញសង្គម។ វាពិតជាគួអោយខ្លាចណាស់ដែលគុយទាវសរសៃត្រូវបានផលិតឡើងដោយប្រើកៅស៊ូប្លាស្ទិក ព្រោះវាមានផលប៉ះពាល់ខ្លាំងដល់សុខភាពមនុស្សជាតិទូទៅណាស់ អ្នកដែលបានបរិភោគចូលទៅក្នុងខ្លួនហើយ អាចហ្នឹងមានជំងឺសួត របេង ក្រពះ ថ្លើម ក្អកធ្លាក់ឈាម ជំងឺរាំរៃ៉ ។ល។ ជាច្រើនទៀត ដែលជំងឺអស់ទាំងនោះមិនងាយព្យាបាលជាសះស្បើយបានឡើយ។ ពិតជាសាហាវណាស់ដែលពួកគេហ៊ានប្រកបវិជ្ជាជីវៈដ៏ស្មោគគ្រោកយ៉ាងនេះ ដោយមិនគិតពីផលប៉ះពាល់ដល់អ្នកដទៃ។ ក្នុងវីដេអូនេះ បងប្អូនអាចឃើញបានយ៉ាងច្បាស់ ពីគំនិតខិលខូចអាក្រក់ជូរជាតិរបស់ជាតិសាសន៍វៀតណាម ដែលពួកគេហ៊ានប្រព្រឹត្តធ្វើរឿងស្មោគគ្រោកដូច្នេះបាន ពួកគេបានប្រើកៅស៊ូប្លាស្ទិកក្នុងការផលិតទៅជាសាច់សរសៃគុយទាវ ដើម្បីយកទៅចែកចាយលើទីផ្សារសេរី។ បងប្អូនមើលចុះ ពួកគេប្រើវិធីអាក្រក់គ្រប់បែបយ៉ាងក្នុងការផលិត មានទាំងយកជើងជាន់ ប្រើទឹកកខ្វក់ ជ្រលក់ទឹកថ្នាំគីមី…ល…ដែលមើលទៅគួអោយខ្លាចញញើត ។ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ផង រាល់ទំនិញដែលនាំចូលមកពីប្រទេសវៀតណាម។ ចែករំលែកអត្ថបទនេះអោយមិត្តរបស់អ្នកបានដឹងផង!   ប្រភព៖ ហ្វេសបុក