Category: ពិភពលោក

ជំនឿឆ្កួតលីលា ដេកអោយគោរត់ជាន់ ដើម្បីបានបុណ្យឡើងឋានសួគ៌

វីដេអូមួយដែលបង្ហាញពីជំនឿឥតហេតុផល របស់ជនជាតិឥណ្ឌា ដែលយក សត្វគោ ធ្វើជាព្រះរបស់ពួកគេ ដោយពួកគេក្រាបហើយអោយសត្វគោទាំងនោះ ដើរជាន់ទៅលើពួកគេ  អ្នកទស្សនាជាច្រើនហាក់ដូចជាឆ្ងល់ខ្លាំងណាស់ ហេតុអ្វីបានជាពួកគេអាចជឿទៅលើសត្វគោបាន បាសិតត្បូងគ្រាន់តែជាសត្វធម្មតា ជាសត្វដែលមនុស្សចិញ្ចឹមសម្រាប់ធ្វើប្រយោជន៍អ្វីមួយសម្រាប់លក់កាប់សាច់យកទៅបរិភោគតែប៉ុណ្ណោះ ហេតុអីបានជាពួកគេជឿទៅលើជំនឿបែបនេះ? អ្នកទស្សនាជាច្រើនស្ទើរតែមិនអាចទទួលយកបាននូវទង្វើបែបនេះនូវជំនឿបែបនេះរបស់ជនជាតិឥណ្ឌា វាហាក់បីដូចជាមិនទំនងសោះមនុស្សមានខួរក្បាលល្អជាសត្វ ហេតុអីបានជាយកសត្វធ្វើជាព្រះ អ្នកខ្លះសើចផង ខឹងផង ឆ្ងល់ផង ពួកហ្នឹងអាចចេះទៅរួច មានជំនឿបែបហ្នឹងទៅរួចដែរ! ព្រះសម្មាសម្ពុទ្ធបង្រៀនមនុស្ស ឲ្យចេះគិតត្រិះរិះពិចារណាមុននឹងយកទៅធ្វើអ្វីមួយ យកមកបដិបត្តិសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ អ្វី ដែលជាមេរៀនរបស់ព្រះសម្មាសម្ពុទ្ធពិតប្រាកដគឺការបដិបត្តិដែលហៅថា ការវិបស្សនា ដែលអោយមនុស្សទាំងអស់មើលនិងពិនិត្យចិត្តរបស់ខ្លួនឯង ដោយមើលទៅតាមដំណើរធម្មជាតិរបស់ចិត្ត មនុស្សជាច្រើនក៏បានយកព្រះសម្មាសម្ពុទ្ធមកធ្វើជាជំនឿរបស់ខ្លួនដែរដូចជាយកមកធ្វើជាព្រះអាទិទេព ដែលគិតថាព្រះសម្មាសម្ពុទ្ធជាមនុស្សខ្លាំងអស្ចារ្យលើលោក ការពិតគ្រាន់តែព្រះសម្មាសម្ពុទ្ធជាមនុស្សឬជាគ្រូបង្រៀនម្នាក់ដែលរកឃើញនូវមេរៀនដ៏អស្ចារ្យមួយគឺការ vipassana រួចព្រះអង្គបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ។ យើងក្រឡេកមកវិញនូវវីដេអូខាងលើនេះទាក់ទងនឹងជំនឿរបស់ជនជាតិឥណ្ឌាមួយក្រុមដែលបានជឿលើសត្វទាំងឡាយណាដែលជាសត្វចិញ្ចឹម តួយ៉ាងដូចសត្វគោនេះជាដើមពួកគេបានប្រាប់អោយសត្វគោដើរជាន់លើពួកគេ…

សូមប្រយ័ត្ន! ពេលបើកទ្វារឡាន គ្រោះថ្នាក់ណាស់!

គ្រោះថ្នាក់នៃការបើកទ្វារឡាននាចំណតផ្លូវសាធារណៈគួអោយខ្លាច៖ ក្នុងវីដេអូខ្លីដែលបានផ្តិតយកដោយកាមេរ៉ាសុវត្ថិភាពមួយនេះ បុរម្នាក់ត្រូវបានម៉ូតូបុកមួយទំហឹងក្នុងកំឡុងពេលបើកទ្វារឡានចេញមកឈរបានបន្តិច។ អ្នកបើកម៉ូតូហាក់ដូចជាមិនមានការប្រុងប្រយ័ត្នអ្វីសោះ គួណាស់តែមានការប្រុងប្រយ័ត្នក្នុងពេលបើកបរ មិនគួបណ្តោយចិត្តអោយរាយម៉ាយរហូតបង្ករក្លាយជាគ្រោះថ្នាក់ចឹងទេ ទាំងអ្នកបើកឡានផងដែរ ពេលមុនឫក្រោយបើកទ្វារឡានក៏គួតែមានការប្រុងប្រយ័ត្នដែរ។ ក្នុងវីដេអូមួយនេះ អាចជាហេតុផលមួយដែលបងប្អូនគួតែមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច សូមចែកចាយអោយបានច្រើនផង!

រថយន្តកុងទីនឺឆ្វេរចង្កូតដាច់ហ្វ្រាំងបុករ៉ាស់ស្តែងៗ…

រថយន្តកុងទីនឺមួយគ្រឿងបានឆ្វេងចង្កូតដោយសារការដាច់ហ្វ្រាំងនៅលើផ្លូវសាធារណៈ ហើយបានបុករ៉ាស់ទៅលើឡានតូចនិងមនុស្សមួយចំនួនដែលកំពុងតែធ្វើដំណើរលើដងផ្លូវ។ វាជាហេតុការដ៏រន្ធត់មួយដែលបានកើតឡើងនៅឯប្រទេសវៀតណាមនាពេលកន្លងមកថ្មីៗនេះ ដោយសារតៃកុងគាត់ងោគង៉ក់តែបន្តិចសោះទើបបណ្តាលអោយហេតុការណ៍នេះកើតឡើងបាន។ វាជាគ្រោះថ្នាក់ចៃដន្យមួយដែលកើតឡើងដោយអចេតនា តែវាបានផ្តល់ជាវិប្បដិសារីដល់ក្រុមគ្រួសារជនរងគ្រោះជាខ្លាំង គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងក្នុងពេលនោះមានទាំងអ្នកស្លាប់បាត់បង់ជីវិត អ្នករបួសធ្ងន់និងស្រាល។ ក្នុងវីដេអូដោយបានផ្តិតរូបដោយកាមេរ៉ាសុវត្ថិភាព បងប្អូនអាចបានឃើញយ៉ាងច្បាស់នូវគ្រោះថ្នាក់ចៃដន្យនេះបាន ថាតើវាកើតឡើងដោយរបៀបណា? គឺអ្នកបើករថយន្តកុងទីនឺបង្ករហេតុពិតជាមិនមានចេតនាក្នុងការបង្ករហេតុនោះទេ តែដោយសារការងោគង៉ក់តែបន្តិចសោះ វាបានបណ្តាលអោយកើតឡើងនូវឧប្បទ្ទវហេតុនេះបាន។ ពេលបងប្អូនទៅណាមកណាសូមមេត្តាប្រុងប្រយ័ត្នខ្ពស់ផង ជាពិសេសពេលឃើញប្រភេទរថយន្តធំធំបើកក្បែរ សូមជៀសអោយឆ្ងាយបន្តិចឫក៏បង្អន់អោយពួករថយន្តធំធំនោះបើកទៅមុនក៏ជាការប្រសើរដែរ។

ហួសហេតុ ខឹងរឿងកង់ បែរជាទៅវាយលោកតាចំណាស់វិញ…

បុរសម្នាក់មានបញ្ហាស្មុកស្មាញរឿងកង់មួយគ្រឿង តែគេមិនព្រមដោះស្រាយរឿងកង់របស់គេទេ បែរជាបង្កបញ្ហា បង្កឲ្យមានរបួសស្នាម ទៅកាន់លោកតាចំណាស់ម្នាក់ ដែលកំពុងដើរនៅតាមផ្លូវ បុរសម្នាក់នោះខឹងខ្លាំងនិងកង់របស់ខ្លួនមានបញ្ហា ក៏បែរជាទៅលោតធាក់លោកតាចំណាស់មួយជើង ហើយពេលដែលោកតាវ័យចំណាស់នោះដួលគាត់ក៏វាយថែមទៀត យកឈើច្រត់មកវ៉ៃលើដងខ្លួនលោកតាចំណាស់យ៉ាងខ្លាំង មើលទៅហាក់បីដូចជាគាត់ខឹងខ្លាំងណាស់ចំពោះលោកតាវ័យចំណាស់ម្នាក់នោះ។ ទង្វើរបែបនេះគឺជាទង្វើរអាត្មានិយមខ្លាំងបំផុត កុំតែបានបុរសម្នាក់មកទាន់ កុំអីលោកតាអាចហ្នឹងបាត់បង់ជីវិតដោយសារកំហឹងរបស់បុរសម្នាក់នោះក៏ថាបាន។  ព្រោះមើលតាមកំហឹងរបស់បុរសនោះមិនដឹងចេញមកពីណាទេ ហាក់ដូចជាគោព្រៃអញ្ចឹង អ្នកដែលទស្សនាជាច្រើននាំគ្នាខឹងសម្បារជាមួយនឹងបុរសម្នាក់នោះណាស់ ព្រោះខឹងកង់ខ្លួនឯងបែរជាទៅវាយគេវាយឯងចឹង ប្រៀបបានទៅហ្នឹងមនុស្សឆ្កួតឡប់។ ក្នុងវីដេអូនេះ បងប្អូនអាចឃើញបានយ៉ាងច្បាស់ពីហេតុការណ៍បានកើតឡើង ដែលវាជាអំពើឆ្កួតលីលាមួយគួអោយគេស្អប់។  Credit: FB

សូមប្រយ័ត្នចំពោះរថយន្តប្រភេទនេះផង គ្រោះថ្នាក់ណាស់!

បុរសម្នាក់ត្រូវបានស្លាប់បាត់ជីវិតភ្លាមៗនៅហ្នឹងកន្លែង ខណៈខ្លួនកំពុងជិះកង់លើផ្លូវសាធារណៈក្នុងទិសដៅមួយ។ រថយន្តដែលជាអ្នកបង្ករហេតុគឺប្រភេទឡានស្ទូច បានបើកយ៉ាងលឿនក្នុងទិសដៅបញ្ចាសគ្នាដោយមិនសូវបានបង្អន់ល្បឿនសោះ ព្រោះនោះជាផ្លូវរាងកោងបន្តិចផង ដូច្នោះហើយកន្ទុយផ្លែស្ទូចបានវាត់ទៅប៉ះក្បាលបុរសម្នាក់ដែលគាត់កំពុងតែជិះកង់ ធ្វើអោយបុរសម្នាក់នោះដួលទៅលើថ្នល់ហើយថែមទាំងត្រូវបានឡានដឹកសុីម៉ងកិនថែមពីលើទៀត ដែលវាជាគ្រោះលើគ្រោះស្ទើរតែមិនគួអោយជឿថាវាអាចកើតឡើងបាន។ ក្នុងផលប៉ះពាល់ទាំងបុរសជិះកង់ក៏បាត់បង់ជីវិត ទាំងឡានដែលដែលដឹកសុីម៉ងក៏រងគ្រោះខូចខាត ហើយតៃកុងឡានដឹកសុីម៉ងក៏រងរបួស គ្រោះលើគ្រោះ។ ក្នុងវីដេអមួយនេះបងប្អូនអាចឃើញបានយ៉ាងច្បាស់ពីហេតុការណ៍ដែលបានកើតឡើង ព្រមទាំងផលប៉ះពាល់ដែលភាគីទាំងនោះដែលទទួលរង។ រឿងខ្លះកើតឡើងបើទោះយើងប្រុងប្រយ័ត្នយ៉ាងណាតែភាគីម្ខាងទៀតធ្វេសប្រហែសក៏ពិបាកដែរ រឿងដែលបំរុងកើតគឺវាត្រូវតែកើតឡើង ទោះខំការពារយ៉ាងណាក៏មិនជាប់ដែរ។ ដូច្នេះពេលដែលមនុស្សមានជីវិតរស់នៅគួណាស់តែបំពេញបុណ្យកុសលគឺជាសេចក្តីល្អអោយបានច្រើន គួជៀសវាងការកាប់សម្លាប់ លួចប្លន់ជិះជាន់បំផ្លាញសេចក្តីអ្នកដ៏ទៃ ចេះជួយគ្នាទៅវិញទៅមក ផ្តល់សេចក្តីសុខអោយគ្នាទៅវិញទៅមក ផ្តល់នូវសេចក្តីស្មោះត្រង់អោយគ្នាទៅវិញទៅមក ព្រោះពេលដែលយើងស្លាប់ទៅគ្មានយកអ្វីទៅតាមខ្លួនបានទេ គឺមានតែអំពើល្អដែលយើងបានសាងនេះហើយ ដែលអាចជួយអោយជីវិតមានភាពភ្លឺស្វាងក្នុងគ្រប់ៗជាតិដែលបានអន្ទោលទៅ។  Crdit: FB

បុរសម្នាក់កៀបចូលម៉ាសុីនស្លាប់ភ្លាមៗ

ហេតុការណ៍មួយបានកើតឡើងយ៉ាងរន្ធត់ ដែលបានធ្វើឲ្យបុរសម្នាក់ស្លាប់ ដោយសារ ម៉ាសុីនកិន ដោយសារការធ្វេសប្រហែស ដែលនាំឱ្យបាត់បង់ជីវិតភ្លាមភ្លាម នៅនឹងកន្លែងកើតហេតុ ដែលមានមនុស្សជាច្រើនចោមរោមមើលហេតុការណ៍នេះ។ វាជារឿងដែលនឹកស្មានមិនដល់ ទាល់តែសោះថាវាអាចកើតឡើងបែបនេះគ្រោះថ្នាក់ពិតជាមើលមិនឃើញមែនវាកើតឡើងពេលណាក៏បាន មានតែការប្រុងប្រយ័ត្នទើបជារឿងល្អសម្រាប់យើង មិនថាធ្វើអ្វីក៏ដោយចូរយើងប្រុងប្រយ័ត្នជានិច្ចប្រុងប្រយ័ត្នឲ្យបានខ្ពស់ចៀសវាងការមានគ្រោះថ្នាក់ដោយយថាហេតុ។ គ្រោះថ្នាក់គឺបំផ្លាញអ្វីៗគ្រប់បែបយ៉ាងបំផ្លាញពេលវេលាបំផ្លាញក្តីសុខក្នុងគ្រួសារ ឃ្លាតឆ្ងាយពីមនុស្សដែលខ្លួនស្រលាញ់ដូចជាប្រពន្ធកូនគ្រួសារមិត្តភ័ក្រអ្វីៗសព្វបែបយ៉ាង ដូចនេះមានតែការប្រុងប្រយ័ត្នទេ បើប្រុងប្រយ័ត្នហើយនៅតែមានគ្រោះថ្នាក់នោះកម្មរបស់យើងហើយ។ Video មើលហើយពិតជារន្ធត់ចិត្តខ្លាំងណាស់ ប្រពន្ធកូននាំគ្នា ទ្រហោយំសោកស្តាយមនុស្សដែលខ្លួនស្រឡាញ់ជាមេគ្រួសារ ជាមេសេដ្ឋកិច្ចសម្រាប់គ្រួសារ ។ វីដេអូខាងលើនេះអាចជាមេរៀនសំរាប់បងប្អូនអោយមានការប្រុងប្រយ័ត្នខ្ពស់ក្នុងដំណើរជីវិត។

មើលវីដេអូមួយនេះហើយ មនុស្សពិតជាសាហាវណាស់!

សត្វរមាសមួយក្បាលនេះត្រូវបានពួកអ្នកប្រមាញ់ចិត្តអប្រិយបាញ់អោយរបួសហើយកាត់យកកុយ ដែលពេលមើលនូវវូបភាពនេះហើយស្ទើរតែទប់ទឹកភ្នែកមិនបាន រមាសមួយក្បាលនេះត្រូវរងការឈឺចាប់យ៉ាងខ្លាំង ដោយសារគ្នាជាសត្វមិនអាចនិយាយប្រាប់អ្វីដល់មនុស្សបាន ដែលចង់បញ្ជាក់ថាខ្លួនពិតជាមានការឈឺចាប់ខ្លាំងនិងលំបាកក្នុងខ្លួនកំរិតណាក្នុងភាពខ្លួនជាសត្វដែលមិនចេះនិយាយភាសាមនុស្ស។ តែសំរាប់អ្នកដែលចេះឈឺចាប់មានអារម្មណ៍ឈឺឆ្អាលហ្នឹងសុខទុក្ខអ្នកដ៏ទៃនិងជាអ្នកស្រឡាញ់សត្វ ពេលដែលបានឃើញរូបភាពបែបនេះហើយគឺស្ទើរតែទប់ទឹកភ្នែកមិនបាន ពិតជាគួអោយស្រណោះអាណិតខ្លាំងណាស់។ តែសំរាប់ពួកមនុស្សដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ពួកគេគ្មានអារម្មណ៍ឈឺចាប់អ្វីទេ ពួកគេហ៊ានធ្វើរឿងដ៏សាហាវឃោឃៅដោយមិនគិតមិនខ្វល់ពីផលប៉ះពាល់ថាវាជះឥទ្ធិពលអាក្រក់ខ្លាំងកំរិតណា។ ក្នុងវីដេអូមួយនេះ បងប្អូនអាចឃើញបានយ៉ាងច្បាស់ពីសត្វរមាសមួយក្បាលនេះ ដែលគ្នាត្រូវរងការឈឺចាប់យ៉ាងខ្លាំងពីសំណាក់ពួកអ្នកប្រមាញ់ចិត្តអប្រិយ ពួកអ្នកប្រមាញ់បានកាត់យកកុយរមាស ដែលបានបន្សល់ការឈឺចាប់យ៉ាងខ្លាំងដល់សត្វរមាស។ បងប្អូនមើលចុះ បើតាមររូបភាពបែបនេះ តើក្នុងចិត្តបងប្អូនមានអារម្មណ៍យ៉ាងណា? ការផ្តល់សេចក្តីសុខដល់អ្នកដ៏ទៃគឺជាការផ្តល់សេចក្តីសុខដល់ខ្លួនឯង!  ប្រភព៖ ហ្វេសបុក

បន្ទុះភ្នំភ្លើងគំរាមកំហែងពិភពលោក ជាហានិភ័យដែលការពារមិនបាន

សកម្មភាពភ្នំភ្លើងមួយ ដែលបានផ្ទុះនៅក្បែរមាត់សមុទ្រនៃរដ្ឋ Hawaii – Lava ដែលក្រុមអ្នកស្រាវជ្រាវបានថតបាន វាមើលទៅគួរឲ្យខ្លាចខ្លាំងណាស់ បើសិនជាយើងនៅជិតវាប្រាកដណាស់វាអាចបង្ករជាគ្រោះថ្នាក់ដល់យើងបាន ។ ភ្នំភ្លើងនេះគឺស្ថិតនៅកណ្ដាលសមុទ្រ ហើយភ្នំភ្លើងដែលហៀរទាំងអស់នេះ គឺបានហូរទៅកាន់សមុទ្រ វាប្រៀបដូចជាកោះមួយដែលស្ថិតនៅកណ្តាលសមុទ្រអញ្ចឹង ។ លក្ខណៈនៃភ្នំភ្លើងនោះ មើលទៅក៏ស្អាតម្យ៉ាងដែរ ទាំងការចាប់ប្លង់សកម្មភាពភ្នំភ្លើងហូរចូលសមុទ្រ និងសកម្មភាពផ្សេងៗទៀត នៃភ្នំភ្លើងដែលកំពុងផ្ទុះនិងហូរហៀរចូលទៅក្នុងសមុទ្រ មើលទៅពិតជាស្អាតណាស់។ យើងមិនដឹងថាភ្នំភ្លើងទាំងនោះវាបានផ្ទុះយ៉ាងម៉េចទេ ពីព្រោះនៅក្នុងវីដេអូបង្ហាញតែភាពស្អាតនៃការផ្ទុះភ្នំភ្លើងតែប៉ុណ្ណោះ។ លោកអ្នកអាចទស្សនាវីដេអូដែលបង្ហាញពី ពីសកម្មភាពភ្នំភ្លើងដែលកំពុងតែហៀរនូវកំអែរភ្នំភ្លើងចូលទៅក្នុងសមុទ្រ នេះជាបាតុភូតធម្មជាតិមួយ ដែលបាតុភូតនេះត្រូវតែកើតមានឡើងជាដាច់ខាតបើដល់កំរិតមួយដែលត្រូវកើតឡើង ទោះបីអ្នកប្រាជ្ញវិទ្យាសាស្ត្រខិតខំការពារមិនអោយកើតឡើងក៏ដោយ។ អនាគតផែនដីនេះអាចហ្នឹងឡើងកំដៅខ្លាំងដែលការប្រឈមមុខនៃការផ្ទុះភ្នំភ្លើងដ៏ខ្លាំងមហិមារមិនខានឡើយ។  Credit: Aurora Borealis Observatory – Visit Senja