ជំនឿឆ្កួតលីលា ដេកអោយគោរត់ជាន់ ដើម្បីបានបុណ្យឡើងឋានសួគ៌

វីដេអូមួយដែលបង្ហាញពីជំនឿឥតហេតុផល របស់ជនជាតិឥណ្ឌា ដែលយក សត្វគោ ធ្វើជាព្រះរបស់ពួកគេ ដោយពួកគេក្រាបហើយអោយសត្វគោទាំងនោះ ដើរជាន់ទៅលើពួកគេ  អ្នកទស្សនាជាច្រើនហាក់ដូចជាឆ្ងល់ខ្លាំងណាស់ ហេតុអ្វីបានជាពួកគេអាចជឿទៅលើសត្វគោបាន បាសិតត្បូងគ្រាន់តែជាសត្វធម្មតា ជាសត្វដែលមនុស្សចិញ្ចឹមសម្រាប់ធ្វើប្រយោជន៍អ្វីមួយសម្រាប់លក់កាប់សាច់យកទៅបរិភោគតែប៉ុណ្ណោះ ហេតុអីបានជាពួកគេជឿទៅលើជំនឿបែបនេះ? អ្នកទស្សនាជាច្រើនស្ទើរតែមិនអាចទទួលយកបាននូវទង្វើបែបនេះនូវជំនឿបែបនេះរបស់ជនជាតិឥណ្ឌា

វាហាក់បីដូចជាមិនទំនងសោះមនុស្សមានខួរក្បាលល្អជាសត្វ ហេតុអីបានជាយកសត្វធ្វើជាព្រះ អ្នកខ្លះសើចផង ខឹងផង ឆ្ងល់ផង ពួកហ្នឹងអាចចេះទៅរួច មានជំនឿបែបហ្នឹងទៅរួចដែរ! ព្រះសម្មាសម្ពុទ្ធបង្រៀនមនុស្ស ឲ្យចេះគិតត្រិះរិះពិចារណាមុននឹងយកទៅធ្វើអ្វីមួយ យកមកបដិបត្តិសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ អ្វី ដែលជាមេរៀនរបស់ព្រះសម្មាសម្ពុទ្ធពិតប្រាកដគឺការបដិបត្តិដែលហៅថា ការវិបស្សនា ដែលអោយមនុស្សទាំងអស់មើលនិងពិនិត្យចិត្តរបស់ខ្លួនឯង ដោយមើលទៅតាមដំណើរធម្មជាតិរបស់ចិត្ត

មនុស្សជាច្រើនក៏បានយកព្រះសម្មាសម្ពុទ្ធមកធ្វើជាជំនឿរបស់ខ្លួនដែរដូចជាយកមកធ្វើជាព្រះអាទិទេព ដែលគិតថាព្រះសម្មាសម្ពុទ្ធជាមនុស្សខ្លាំងអស្ចារ្យលើលោក ការពិតគ្រាន់តែព្រះសម្មាសម្ពុទ្ធជាមនុស្សឬជាគ្រូបង្រៀនម្នាក់ដែលរកឃើញនូវមេរៀនដ៏អស្ចារ្យមួយគឺការ vipassana រួចព្រះអង្គបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ។ យើងក្រឡេកមកវិញនូវវីដេអូខាងលើនេះទាក់ទងនឹងជំនឿរបស់ជនជាតិឥណ្ឌាមួយក្រុមដែលបានជឿលើសត្វទាំងឡាយណាដែលជាសត្វចិញ្ចឹម តួយ៉ាងដូចសត្វគោនេះជាដើមពួកគេបានប្រាប់អោយសត្វគោដើរជាន់លើពួកគេ…

បញ្ចេញមតិយោបល់អ្នក