រថយន្តកុងទីនឺឆ្វេរចង្កូតដាច់ហ្វ្រាំងបុករ៉ាស់ស្តែងៗ…

រថយន្តកុងទីនឺមួយគ្រឿងបានឆ្វេងចង្កូតដោយសារការដាច់ហ្វ្រាំងនៅលើផ្លូវសាធារណៈ ហើយបានបុករ៉ាស់ទៅលើឡានតូចនិងមនុស្សមួយចំនួនដែលកំពុងតែធ្វើដំណើរលើដងផ្លូវ។ វាជាហេតុការដ៏រន្ធត់មួយដែលបានកើតឡើងនៅឯប្រទេសវៀតណាមនាពេលកន្លងមកថ្មីៗនេះ ដោយសារតៃកុងគាត់ងោគង៉ក់តែបន្តិចសោះទើបបណ្តាលអោយហេតុការណ៍នេះកើតឡើងបាន។ វាជាគ្រោះថ្នាក់ចៃដន្យមួយដែលកើតឡើងដោយអចេតនា តែវាបានផ្តល់ជាវិប្បដិសារីដល់ក្រុមគ្រួសារជនរងគ្រោះជាខ្លាំង គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងក្នុងពេលនោះមានទាំងអ្នកស្លាប់បាត់បង់ជីវិត អ្នករបួសធ្ងន់និងស្រាល។

ក្នុងវីដេអូដោយបានផ្តិតរូបដោយកាមេរ៉ាសុវត្ថិភាព បងប្អូនអាចបានឃើញយ៉ាងច្បាស់នូវគ្រោះថ្នាក់ចៃដន្យនេះបាន ថាតើវាកើតឡើងដោយរបៀបណា? គឺអ្នកបើករថយន្តកុងទីនឺបង្ករហេតុពិតជាមិនមានចេតនាក្នុងការបង្ករហេតុនោះទេ តែដោយសារការងោគង៉ក់តែបន្តិចសោះ វាបានបណ្តាលអោយកើតឡើងនូវឧប្បទ្ទវហេតុនេះបាន។ ពេលបងប្អូនទៅណាមកណាសូមមេត្តាប្រុងប្រយ័ត្នខ្ពស់ផង ជាពិសេសពេលឃើញប្រភេទរថយន្តធំធំបើកក្បែរ សូមជៀសអោយឆ្ងាយបន្តិចឫក៏បង្អន់អោយពួករថយន្តធំធំនោះបើកទៅមុនក៏ជាការប្រសើរដែរ។

បញ្ចេញមតិយោបល់អ្នក