ទំនងសតិមិនគ្រប់! វាយលើកទី ១៣០ ហើយទើបសម្រេចចិត្តប្ដឹងអ្នកវាយ

នារីម្នាក់ដែលមានឈ្មោះនៅលើបណ្ដាញសង្គមបានបង្ហោះ ដែលមានឈ្មោះថា ថៃ ស្រីនាង លក់ផលិតផល ដោយនាងបានធ្វើការបង្ហោះសារហៅសង្សាររបស់នាងថាអាថោកទាប និងបានសុំឲ្យសមត្ថកិច្ចធ្វើការចាប់ខ្លួនប្រុសម្នាក់នោះទៀតផង ដោយនាងបានប្រកាសថាអស់ភាពអត់ធ្មត់ ដោយសារតែបុរសម្នាក់នោះបានវាយនាងរហូតដល់ ១៣០ដង ទើបនាងសម្រេចចិត្តប្ដឹង និងបង្ហោះនៅលើបណ្ដាញសង្គម Facebook ដើម្បីស្វែងរកយុត្តិធម៌ ។ នារីម្នាក់ទំនងលក់ផលិតផលអនឡាញ និងមានសង្សារឬគូរកំណាន់ជាបុរសទំនងជាសមត្ថកិច្ចផងដែរ បានធ្វើការវាយធ្វើបាបនាងរហូតដល់ ១៣០ដងហើយ ទើបនាងសម្រេចចិត្តបង្ហោះរូបទាំងប៉ុន្មាននៅលើបណ្ដាញសង្គម Facebook និងធ្វើការចោទប្រកាន់ទៅលើបុរសដែលនាងបានចាត់ទុកជាសង្សាររបស់នាង ។ ជាក់ស្ដែងណាស់នាងបានថតរូបពីមុខមាត់របស់នាង និងការវាយបំផ្លាញទ្រព្យរបស់ក្នុងផ្ទះ បើតាមប្រភពបានឲ្យដឹងថាដោយសារតែភ្លើងប្រច័ណ្ឌរូបនាង នឹងការស្លៀកស៊ិចស៊ី លក់ Online ៕ ប្រភព ៖ Facebook

បណ្ដឹងលោក ខឹម វាសនា ប្ដឹងអាចារ្យធំ រឿងកោះត្រល់ រំលង២ឆ្នាំហើយ

រយៈពេល ២ ឆ្នាំហើយ បើគិតចាប់ពីថ្ងៃលោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានធ្វើការប្ដឹងទៅកាន់មនុស្សមួយចំនួន ដែលបានអះអាងថាលោក ខឹម វាសនា ជាអ្នកលើកដៃអនុម័តកាត់កោះត្រល់ទៅឲ្យយួនកាលសម័យប្រជុំសភាជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលលោកនៅជាតំណាងរាស្រ្ត ក្នុងគណបក្សសម រង្ស៊ី ។ ការប្ដឹងនេះ លោក ខឹម វាសនា បានបញ្ជាក់នៅលើបណ្ដាញសង្គម Facebook របស់លោកថា លោកមិនមែនប្ដឹងដោយសារគំនុំ អ្វីនោះទេ តែជាការទប់ស្កាត់ ការបង្ករភាពយល់ច្រឡំទៅលើសន្ធិសញ្ញាបំពេញបន្ថែមនោះ ដែលការប្ដឹងនេះក៏ជាប់ពាក់ព័ន្ធទៅនឹងរាជរដ្ឋាភិបាលកម្ពុជានាឱកាសនោះផងដែរ ព្រោះថា លោក ខឹម វាសនា លើកដៃនោះ មិនមែនមានតែលោកទេ តែមនុស្សជាច្រើនក្នុងគណបក្សប្រជាជនថែមទៀត ។ បើយោងទៅតាមការលើកឡើងរបស់លោកនៅក្នុង ឃ្លីបវីដេអូនោះ លោកក៏បានលើកឡើងអំពីការលើកដៃនោះផងដែរ ដោយលោកបានបញ្ជាក់ថា ជាការបើកឱកាសឲ្យខ្លួនឯងឈានប្រឡូកក្នុងការបើកគណបក្សនយោបាយជាមួយនឹងអំណាចដ៏ធំនៅបក្សកាន់អំណាចនាពេលនោះ ហើយលោកក៏បានបញ្ជាក់ក្នុងឃ្លីបដដែលនោះថា សម្លេងរបស់គាត់ម្នាក់ គឺមិនអាចទប់ទល់សម្លេងដ៏ច្រើនលើសលប់ របស់មន្រ្តីគណបក្សប្រជាជនកម្ពុជានាពេលនោះ មិនឲ្យអនុម័តច្បាប់បំពេញបន្ថែម ២០០៥ នោះឡើយ បើទោះបីជាគាត់លើក ក៏ពួកគេអាចបង្គប់សម្លេង ៥០%បូកមួយផងដែរ ។ គួរបញ្ជាក់ផងដែរថា

សហរដ្ឋអាមេរិកទំនងចង់​ប្រកាសសង្គ្រាម​ពាណិជ្ជកម្ម​ ជាមួយ​វៀតណាម​ខាងមុខ

ទំនងនឹងការមិនពេញចិត្តទៅលើគោលនយោបាយរបស់វៀតណាម ​ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​ចូលរួម​ប្រជុំ​កំពូល​ក្រុម​G20 បានធ្វើការបកស្រាយ ដែលពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយនឹង​ចិន និង​វៀតណាម កំពុងតែ​ក្លាយជា​ក្តីបារម្ភ​សម្រាប់​វៀតណាមផងដែរ ហើយក៏​ក្លាយជា​សំណួរ​មួយ​ថា​តើ​អាមេរិក ពិតជា​ចង់​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយនឹង​វៀតណាម ដូចជា​កំពុងតែ​ធ្វើ​ជាមួយនឹង​ចិន​ឬ​យ៉ាងណា​? តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយនឹង​សារព័ត៌​មាននៅ​ថ្ងៃ​២៦ មិថុនា ឆ្នាំ២០១៩កន្លងទៅនេះ លោក​ប្រធានាធិបតីសហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ បាន​ឲ្យ​ដឹង​ពី​ផលប៉ះពាល់ និង​លទ្ធផល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន ដោយ​លោក អះអាងថា សេដ្ឋកិច្ច​របស់​ចិន កំពុងតែ​ធ្លាក់ចុះ បន្ទាប់ពី​រដ្ឋបាល​រប​ស់លោក បាន​ដំឡើង​ពន្ធ​ជា​បន្តបន្ទាប់​ទៅលើ​ការនាំ​ចូល​របស់​ចិន​ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មានអន្តរជាតិ The Guardian​ ។​ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ តាម​ប្រភពព័ត៌មាន​ដដែល​នោះ ជាមួយនឹង​ការលើកឡើង​ពី​វិវាទ​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន លោក​ប្រធានាធិបតី ត្រាំ ក៏បាន​បង្ហាញអំ​ពី​គោលដៅ​ដំឡើង​ពន្ធ​នាំចូល​លើ​រដ្ឋ​អាស៊ីអាគ្នេយ៍​វៀតណាម ដូចជា​ចិន​ទៀតផង​ដែរ ។ លោក​ប្រធានាធិបតីអាមេរិករូបនេះ ហាក់ដូចជា​មិន​ពេញចិត្ត​ចំពោះ​គោលនយោបាយ​ពាណិជ្ជកម្ម​វៀតណាម​លើ​ក្រុមហ៊ុន​អាមេរិក ដែល​កំពុងតែ​វិនិយោគ​នៅ​ទីនោះ ​។​ តាម The Guardian លោក​ប្រធានាធិបតី បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖« មាន​ក្រុមហ៊ុន​ជាច្រើន កំពុងតែ​ឆ្ពោះទៅកាន់​វៀតណាម ក៏ប៉ុន្តែ វៀតណាម បាន​កេង​ចំណេញ​លើ​យើង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រាប់ WTO ថា ភាពក្រីក្រនៅកម្ពុជា នៅសល់ក្នុងរង្វង់១០ភាគរយប៉ុណ្ណោះ

នាពេលថ្មីៗនេះ សារព័ត៌មានថ្មីៗ បានចុះផ្សាយអំពីពាក្យសម្ដី ដែលលោកនាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងនៅក្នុងកិច្ចប្រជុំនៅប្រទេសស្វីស ដោយបានលើកឡើងក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកថាប្រទេសកម្ពុជាកាលពីឆ្នាំ ២០១៨ កន្លងទៅមានអត្រាក្រីក្រត្រឹមតែ ១០% ប៉ុណ្ណោះ និងមានកំណើនសេដ្ឋកិច្ចស្ទើរតែលើសប្រទេសផ្សេងៗ រហូតដល់ ៧% ឯណោះ ។ នៅចំពោះមុខមេដឹកនាំនៃបណ្តាប្រទេសនានាជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងដៃគូអភិវឌ្ឍដទៃទៀត សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរម្លឹកពីកាទទួលជោគជ័យក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា និងនាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍ។ ក្នុងកម្មពិធីស្តីពីសង្គមនិងវប្បធម៌ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ សម្តេចនាយករដ្ឋមន្រ្តី ថ្លែងដូច្នេះថា៖«….៤០ឆ្នាំចុងក្រោយនេះ កម្ពុជា សម្រេចបាននូវការកែប្រែមុខមាត់ ដែលគ្មានអ្នកណានឹងស្មានដល់។ ….កម្ពុជា គឺជាករណីជោគជ័យសំខាន់មួយរបស់ប្រទេសដែលធ្លាប់ត្រូវបានញាំញីដោយសង្គ្រាម ហើយសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មី គួរជាទីមោទនៈ»។  ប្រមុខរដ្ឋាភិបាលកម្ពុជា បន្តថា កម្ពុជា បានក្លាយជាប្រទេសដែលគ្រប់គ្រងដោយនីតិរដ្ឋ និងគោរពយ៉ាងមុតមាំនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាមួយនឹងការរៀបចំការបោះឆ្នោតដោយទៀងទាត់ សេរី និងយុត្តិធម៌។ ប្រមុខរដ្ឋាភិបាលកម្ពុជា បន្ថែមថា កម្ពុជា មានស្នាដៃលេចធ្លោក្នុងការកាត់បន្ថយភាពក្រីក្រ និងការកែលម្អសូចនាករសង្គមនានា ហើយមានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងពិភពលោក ដែលថ្មីៗនេះ ទើបនឹងឆ្លងផុតពីប្រទេសដែលមានចំណូលទាប

ប្រជាពលរដ្ឋខ្មែរ មិនយល់អំពី ការដំឡើងឋានន្ដរសក្ដិផ្កាយ ៤ ដល់លោក យន់ មីន

ប្រជាពលរដ្ឋខ្មែរជាច្រើនដែលតាមដានព្រឹត្តិការណ៍ដែលកើតឡើងនៅខេត្តព្រះសីហនុ ដែលបានរលំអាគាររហូតចុះផ្សាយពេញពិភពលោក ពួកគេមិនយល់អំពីការដំឡើងឋានន្ដរសក្ដិផ្កាយ ៤ ដល់លោក យន់ មីន អតីតអភិបាលខេត្តព្រះសីហនុ ដែលជាច្រមុះជាភ្នែកនៃខេត្តនោះ មុនពេលមានអាគាររលំ តែបែរជាដំឡើងសក្ដិទៅវិញ និងស្នើរសុំឲ្យមានការបកស្រាយឲ្យបានច្បាស់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ។ ទាំងព័ត៌មានក្នុងស្រុក និងក្រៅស្រុក ប្រជាពលរដ្ឋខ្មែរបានប្រតិកម្មចំពោះការស្លាប់របស់មនុស្សជាង ២០នាក់ និងរបួសជាច្រើននាក់ផ្សេងទៀតនៅក្នុងហេតុការណ៍ដួលរលំអាគារនៅខេត្តព្រះសីហនុ ដែលមានកំពស់អាគាររហូតដល់ ៧ ជាន់ ដែលមនុស្សគ្រប់គ្នាបានដឹងថា អាគារនោះពុំមានច្បាប់សាងសង់នោះទេ ។ ទន្ទឹមនឹងការសាងសង់គ្មានច្បាប់ទម្លាប់បែបនេះ លោក យន់ មីន អតីតអភិបាលខេត្តព្រះសីហនុ ដែលជាទឹកដីខ្លាញ់របស់ជនជាតិចិន បានប្រាប់អ្នកសារព័ត៌មានថា ខ្លួនបានចុះហាមឃាត់ ២ ដងហើយ ប៉ុន្តែសំណង់នៅតែមិនព្រមបញ្ឈប់ និងចេះតែបន្ដរហូតបាន ៧ ជាន់ និងមានការដួលរលំបែបនេះទៅ ។ ប៉ុន្តែហេតុផលជុំវិញការសាងសង់ខុសច្បាប់រហូតដល់ ៧ ជាន់នេះ ពុំមាននណាម្នាក់អាចបកស្រាយឲ្យបានច្បាស់លាស់នោះទេ ដែលអ្នកតាមដានព័ត៌មាន និងមតិពិសេសមកពីគណបក្សប្រឆាំង បានលើកឡើងថា ជាការស៊កប៉ាន់ និងយកលុយក្រៅផ្លូវការ ទើបអាគារនោះសាងសង់បាន ៧ ជាន់យ៉ាងដូច្នេះ ពុំមែនគ្មានច្បាប់អនុញ្ញាតិ ចេះតែសាងសង់បាននោះទេ

បែកធ្លាយមិនដឹងវត្តណានោះទេ! តេជគុណបានញោមស្រីយ៉ាងទ្រលុកទ្រលន់ទំនងឆាន់តាមតណ្ហាហើយ

រូបភាពមនុស្សស្រីសាច់សខ្ចី និងលោកសង្ឃស្លៀកស្បង់ពណ៌ទឹកក្រូច ត្រូវបានបែកធ្លាយនៅក្នុងបណ្ដាញសង្គម Facebook ទៀតហើយ ដោយមានថតរូប និងកែរូបដាក់ជិតគ្នាថែមទៀត ដែលបាន Screenshot និងបង្ហោះចែកចាយដែលមានអ្នកចែកចាយជាង ៥០០ Share ។ រូបភាពជាច្រើនសន្លឹកទំនងក្នុងទូរស័ព្ទត្រូវបានបែកធ្លាយ និងបង្ហោះ ព្រមទាំងមានអ្នកចែកចាយជាច្រើន ខណៈពុំទាន់ស្គាល់ឈ្មោះលោកសង្ឃនោះ និងវត្តដែលគង់នៅឡើយ ។ បើតាមប្រភពរូបភាពនៃការចែកចាយនោះ ទំនងយកចេញពីទូរស័ព្ទ ដែលមានដាក់ថា ថ្ងៃទី ២៤ ខែមីនា ទំនងឆ្នាំ ២០១៩ នេះ ដែលពេលវេលាបានលើសចំនួន ៣ខែទៅហើយ ៕ ប្រភព បណ្ដាញសង្គម Facebook

បុរសខ្លាំង​នេះ អុកឡុក ស្រែកឡូឡា ដេញគប់​អ្នកកាសែត ផ្អើលពេញផ្លូវ ឥឡូវចាប់ខ្លួន

ភ្នំពេញៈ បុរសខ្លាំងម្នាក់ ត្រូវកម្លាំង​នគរបាលខណ្ឌមានជ័យ ចាប់ខ្លួន ក្រោយបង្កការអុកឡុក ស្រែកឡូឡា ដេញវាយនគរបាលចរាចរណ៍ឈរនៅគោលដៅ និងដេញវាយអ្នកកាសែត ខណៈសមត្ថកិច្ចហៅឃាត់រថយន្តឱ្យឈប់សួរនាំ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីម៉ោង៩ ៖៤៥នាទីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៩ នៅចំណុចភ្លើងស្តុប ច្រមុះជ្រូក ក្បាលថ្នល់ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ប្រភពពីនគរបាល បានប្រាប់ឱ្យដឹងថា បុរសខ្លាំងនេះ​ ឈ្មោះ ជួន ច័ន្ទដារី អាយុ៣៤ឆ្នាំ ស្នាក់ នៅផ្ទះលេខ៥C ផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នគរបាល បន្តថា មុនកើតហេតុ បុរសម្នាក់នេះ បើករថយន្តម៉ាកកាមរី ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ ២AB-៧៦៩១ មួយគ្រឿងតែម្នាក់ឯង តាមបណ្តោយផ្លូវលេខ២៧១ ពីលិចទៅ កើត រ៉េចង្កូតពេញផ្លូវ ដោយខ្លាចក្រែងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ឬក៏ទៅបុកគេឯងនោះ កម្លាំងនគរបាលចរាចរណ៍ ក៏បានហៅឱ្យឈប់ដើម្បីធ្វើការសួរនាំស្រាប់តែ បុរសម្នាក់នោះចុះ ពីរថយន្តរបស់គេ

អគ្គមេបញ្ជាការផ្ទៃប្រទេស Ethiopia ត្រូវបានបាញ់សម្លាប់ក្រោមស្នាដៃ អង្គរក្សផ្ទាល់

បើយោងទៅតាមអ្នកនាំពាក្យនាយករដ្ឋមន្រ្តីនៃប្រទេស Ethiopia បានឲ្យដឹងថា អគ្គមេបញ្ជាការផ្ទៃប្រទេសនៃប្រទេស Ethipia ត្រូវបានកងអង្គរក្សរបស់ខ្លួនបាញ់សម្លាប់នៅក្នុងទីក្រុង Addis Ababa ។ លោក Nigussu Tilahun បានប្រាប់ទៅអ្នកសារព័ត៌មាននៅថ្ងៃអាទិត្យនេះថា លោកអគ្គមេបញ្ជាការ Seare Mekonnen ត្រូវបានបាញ់សម្លាប់ដោយអង្គរក្សរបស់គាត់ផ្ទាល់ នៅក្នុងផ្ទះរបស់លោកអគ្គមេបញ្ជាការផ្ទៃប្រទេសរូបនោះ នៅក្នុងរដ្ឋ Addis Ababa. គាត់បាននិយាយថា អតីតមេបញ្ជាការកងទ័ពដែលបានចូលទៅសួរសុខទុក្ខគាត់ ក៏ត្រូវបានស្លាប់ផងដែរនៅពេលវាយប្រហារនៅថ្ងៃនេះ​ ។ គាត់បាននិយាយថា អ្នកដែលបានបាញ់សម្លាប់ គឺបានតាមគាត់តាំងពី Amhara Region នៅខាងក្រៅក្រុង Addis Ababa មកម្លេះ ។ ប្រភព ៖ AP

ចិត្តល្អហួស! ជិះម៉ូតូជាមួយ​ពួកម៉ាក ដឹកសង្សារយកទៅ​រំលោភបូក បានសម្រេច ឥឡូវជាប់ខ្នោះ

ក្រចេះ៖ យុវជន២នាក់ ត្រូវបានសមត្ថកិច្ចស្រុកចិត្របុរី ឃាត់ខ្លួន ក្រោយពួកគេចាប់​រំលោភបូកនារីសង្សារបានសម្រេចម្នាក់ម្ដងៗ។ ករណីរំលោភបូកខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៨៖១០នាទីយប់ថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០១៩ នៅចំណុចក្បែរផ្លូវលំ(ផ្លូវ៧៥) ភូមិខ្សារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។ ជនសង្ស័យ ១.ឈ្មោះម៉ោញ ណេ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ២/.ឈ្មោះ ទូ រៀម ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ អ្នកទាំងពីរ ជាកសិករ រស់នៅភូមិសេរីភាព ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ។ ចំណែកនារីរងគ្រោះឈ្មោះ យ.ន ធ.តា អាយុ១៧ឆ្នាំ ជន​ជាតិខ្មែរ(ក្នុងបន្ទុក) រស់នៅភូមិខ្នាច ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ (ជាសង្សារឈ្មោះ ម៉ោញ ណេ)។ សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ

រលំអាគារខុសច្បាប់ចិននៅខេត្តព្រះសីហនុ ល្បីដល់សារព័ត៌មានធំៗ នៅក្រៅប្រទេស

ព័ត៌មានដែលកំពុងកក្រើកពេញផ្ទៃប្រទេសនាពេលបច្ចុប្បន្ននេះ គឺការដួលរលំអាគារ ៧ ជាន់ដែលកំពុងសាងសង់ខុសច្បាប់នៅខេត្តព្រះសីហនុ បានក្លាយជាប្រធានបទដ៏ក្ដៅគគុក សម្រាប់សាធារណមតិ នៅលើបណ្ដាញសង្គម Facebook ដោយរឿងហេតុនេះមានអ្នកនិយាយតៗគ្នាថា អភិបាលខេត្ត សហការជាមួយនឹងមន្ទីរខេត្តព្រះសីហនុ ដែលឋិតក្នុងក្រសួងពាក់ព័ន្ធ កំពុងឋិតក្នុងក្រសែភ្នែកមនុស្សគ្រប់គ្នា ដែលមានមនុស្សជាច្រើនសំណូមពរឲ្យរាជរដ្ឋាភិបាលដកតំណែងចេញ ពិសេសលោក យន់ មីន អភិបាលខេត្តព្រះសីហនុតែម្ដង ។ ប៉ុន្តែសារព័ត៌មាននេះបានក្លាយជាប្រធានបទដ៏ក្ដៅគគុកផងដែរ ព្រោះពិភពលោកក៏បានធ្វើការចាប់អារម្មណ៍ទៅលើរឿងនេះ ដោយសារព័ត៌មានធំៗពិភពលោក មានដូចជា BBC News, Insider, និង The Guaduarn ក៏បានធ្វើការចុះផ្សាយរឿងនេះផងដែរ ដែលការចុះផ្សាយស្រដៀងគ្នា ប៉ុន្តែបានបរិយាយអំពីឥទ្ធិពលចិននៅក្នុងប្រទេសកម្ពុជា និងអំពើពុករលួយរបស់មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា ដែលបើកដៃឲ្យជនជាតិចិនទាំងនោះសាងសង់តាមអំពើចិត្តទៅវិញ ។ ប្រភព ៖ បរទេស